នាយ ព្រែក ស្ទើរតែភ្លេចសាច់រឿងនេសាទក្រពើ ៨០ភាគរយទៅហើយតែចាំជាងគេសម្តែងចូលតួល្អជាមួយនឹង

140

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនប្រហែលជាធ្លាប់ជ្រាបដឹងហើយថា មកដល់ពេលនេះជាង ១៦ឆ្នាំហើយដែល រឿង នេសាទក្រពើ របស់ហង្សមាសបានផលិតឡើង តែរឿងនេះមិនដែលបានបែកធ្លាយឬលេចចេញតាមរយៈបណ្តាញសង្គម ឬ យូធូប ឡើយ។ដោយឡែក ក្រោយពីបញ្ចាំងរោងកុនចប់កាលពី ១៦ឆ្នាំមុន រឿងនេះមិនបញ្ចាំងនៅឆ្នាំបន្តបន្ទាប់ទៀតឡើយ រហូតមានលេចឮថារឿងនេះបរទេសបានទិញផ្តាច់យកទៅស្រុកគេបាត់ហើយ។ចំណែកតួអង្គសំខាន់ៗក្នុងរឿងក៏បានប្រែប្រួលអស់ហើយដែរដោយលោក ព្រាប សុវត្ថិ ជាតួឯកមកដល់ពេលនេះក៏បានផ្លាស់ប្តូរទ្រនំថ្មី

អ្នកនាង ស៊ឹម សូលីកា កូនស្រីក៏ធំពេញរូបពេញរាងហើយនាងក៏មានស្នេហាជាមួយលោក អេង រិទ្ធី ចំណែកតួអង្គសំខាន់ម្នាក់ទៀតនាយព្រែកនោះ ដែលកាលនោះគេនៅជាក្មេងប្រុសតូចម្នាក់ ឥឡូវធំពេញរូបពេញរាងទៅហើយ។យ៉ាងណាមិញ សូម្បីតែ នាយ ព្រែក ផ្ទាល់ក៏សារភាពថាលោកបានភ្លេចសាច់រឿងស្ទើរតែ ៨០%ទៅហើយ

ប៉ុន្តែអ្វីដែលលោកចាំបាននោះគឹនិយាយបែបកំប្លែងថាលោកសម្តែងស៊ីចង្វាក់គ្នាល្អជាមួយសត្វក្រពើ។“មិនតែបងប្អូនទេដែលចង់មើលរឿងនេះ សូម្បីខ្ញុំជាអ្នកសម្ដែងក៏ចង់មើលម្ដងទៀតដែរព្រោះខ្ញុំស្ទើតែភ្លេចសាច់រឿង80%បាត់ហើយព្រោះគិតមកដល់ពេលនេះវាកន្លងផុត១៦ឆ្នាំហើយ សំខាន់គឺតួខ្ញុំ និង ក្រពើគឺសម្ដែងស៊ីសង្វាក់គ្នាល្អ”៕ប្រភព៖ហ្វេសប៊ុក