ញ៉ាក់សាច់! ទីបំផុតកញ្ញា រ៉ូស (Rose) បានចេញបទ «ក្រដាស10$ ក្រដាស20$» ផ្ទុះការគាំទ្រនិងភ្ញាក់ផ្អើលជាខ្លាំង (មានវីដេអូ)

135

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ តារាសម្តែង​ស្រី​ម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់ធ្វើឲ្យប្រិយមិត្តទូទៅ ផ្ទុះការការចាប់អារម្មណ៍ យ៉ាងខ្លាំង ក្រោយតារាសម្តែងរូបនេះ ធ្លាប់បាន សម្តែង MV មួយ នៅ មុខរថយន្ត ដល់ថ្នាក់ធ្វើឲ្យមានការពីសំណាក់មហាជនទូទៅយ៉ាង ចាស់ដៃ។ដោយឡែក នាថ្ងៃ ០៩ ខែកញ្ញា ឆ្នាំ ២០២០​ ទើបកន្លងផុតទៅថ្មីៗនេះ កញ្ញា រ៉ូស លេចមុខសារជាថ្មីម្តងទៀត ក្រោយចេញបទ “My Heart Will Go On” ជាផ្លូវការ។ មួយបទនេះមិនត្រឹមតែពីរោះទេ កាយវិកាវិញឡើយអេមហ្មង។ក្នុងនោះដែរ កញ្ញា រ៉ូស បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយ លោក អុឹម ជីវ៉ា ដែលមានបងប្អូនមួយចំនួនធំ

ពិតជាចង់ដឹងរឿងមួយនេះជាខ្លាំង ដោយ រ៉ូស បានប្រាប់ថា “ប្រសិនបើបទ “My Heart Will Go On” នេះទទួលបានជោគជ័យ នាងខ្ញុំនឹងចេញបទ “ក្រដាស១០$ ក្រដាស២០$” ហើយនិងបទ “វិមានឯករាជ្យ””។ដូចដែលបានសន្យា លុះដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតប៉ុន្មានថ្ងៃនេះ រ៉ូស បានចេញបទចម្រៀងនេះផ្លូវការមែន គឺបទ “ក្រដាស10$ ក្រដាស20$”

ដែលជាការ និពន្ធទំនុកច្រៀង ដោយ បង ភ្លើង និង និពន្ធទំនុកភ្លេង ដោយ ចិន្ដា វីតា។ រឹតតែពិសេសនោះ បទនេះ គឺជាបទ Original Song ថែមទៀត។យ៉ាងណាមិញ ស្តាប់ចប់ភ្លាម អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ចូល comment ថា ៖ ភ្លេង និង អត្ថន័យ ពីរោះតើ, សម្លេងពិរោះតើ, ចង់ចូលរួមច្រៀងដែរបង, ពីរោះណាស់ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះ កុំឲ្យខាតពេលយូរ សូមស្តាប់កម្សាន្ត ទាំងអស់គ្នាខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក