ញ៉ាក់សាច់! ថៅកែពេជ្រអ្នកស្រីទ្រី ដាណា ជះលុយដាំពេជ្រលើស្រោមទូរសព្ទ័ទាំងដុំៗ ដ៌សើបសួរទៅតំលៃរហូតដល់ទៅ

186

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា អ្នកស្រី ទ្រី ដាណា បានផ្ដាំដល់នារីខ្មែរទាំងអស់ ត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ត្រូវមានការងារ ឬរបររកស៊ីណាមួយសម្រាប់ខ្លួនឯង មិនគួរពឹងតែលើប្រាក់ខែ ឬកម្លាំងរបស់ប្ដីឡើយ។ ដោយឡែក អគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាង និងជាម្ចាស់ហាងពេជ្ររូបនេះ បានបញ្ជាក់ទៀតថា ប្រសិនបើស្ត្រីខ្មែរណា ទាល់គំនិត មិនដឹងរកស៊ីអ្វី អាចទាក់ទងមកអ្នកស្រីបាន អ្នកស្រីនឹងប្រាប់ពីរបៀបលក់ ហើយចំណាយដើមទុនតិចបំផុត។ បើជីវិតពិតរបស់អ្នកស្រី ទ្រី ដាណា ពីដំបូងឡើយ អ្នកស្រី គ្រាន់តែជាអ្នកលក់ខោអាវជជុះ និងឥវ៉ាន់ក្រោមឆត្រ

មុខរោងចក្រប៉ុណ្ណោះ។ ក្នុងជីវិតជាក្មេងកំព្រាឪពុកម្ដាយតាំងពីតូច អ្នកស្រីតស៊ូគ្រប់បែបយ៉ាង និងសន្សំបានប្រាក់មួយចំនួន ក៏ទៅដាក់ទុនរកស៊ីតិចតួច។ ក្នុងនោះដែរ ចាប់ផ្ដើមរកស៊ីដំបូង គឺយកគ្រឿងសម្អាងពីគេ មកដើរលក់តាមផ្សារ ដោយជំពាក់ខ្លះ និងឱ្យថ្លៃដើមខ្លះ។ យ៉ាងណាមិញ វាមិនមែនជារឿងងាយស្រួលឡើយ ព្រោះអ្នកខ្លះមិនលក់ឱ្យ ព្រោះគេខ្លាចជំពាក់មិនសង។ យ៉ាងណាមិញក្រោយជោគជ័យឥតឈប់ឥតឈរនោះ អ្នកស្រីកាន់តែទទួល បានប្រជាប្រិយភាពខ្ពស់ពេលនេះដែរ នាងបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមបើកភ្នែកធំៗ

ក្រោយបានបង្ហាញជាមួយនឹង សម្បកទូរស័ព្ទដាំពេជ្រ ដែលមានតម្លៃសឹងតែនឹកស្មានមិនដល់ ជាមួយនឹងក្បាច់រចនាយ៉ាងប្លែកតែម្តង រហូតដល់៧០ម៉ឺនដុល្លារជាងឯណោះ ដែលតម្លៃនេះគឺចេញពីមាត់នាង បានប្រកាសប្រាប់ហ្វេនៗ ឲ្យបានដឹង។ដោយឡែក ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម សឹងតែមិនជឿនោះទេ ព្រោះនាងហ៊ានចំណាយលុយដាំសុទ្ធតែពេជ្រ នៅលើសំបកទូរស័ព្ទរហូតគិតជាលុយអស់ច្រើនបែបនេះ៕សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក