តោះមកដឹងទ្រព្យសម្បត្តិរបស់ Love Riya សល់ក្នុងទូរដែកធំដែលចោរគាស់មិនបានជាពិសេសនោះគឺកាបូប (មានវីដេអូ)

246

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា ក្រោយអ្នកលក់រូបនេះ មិនត្រឹមតែពូកែនិយាយចាក់ទឹកមិនលេចទេ ថែមទំាងមានរូបសម្រស់ស្រស់ស្អាត គួរឲ្យគយគន់ថែមទៀតផង ជាមួយការតុបតែងខ្លួន និង ពាក់សុទ្ធតែគ្រឿងអលង្ការថ្លៃៗ។ដូចប្រិយមិត្តមួយចំនួនបានជ្រាបហើយថា សង្គ្រាមគ្រួសារ២នាក់ប្តីប្រពន្ធ អ្នកនាងLove Riya និងស្វាមី បានឈានដល់ការបែកបាក់លែងលះគ្នា ក្រោយទទួលបានសមាជិកថ្មីកូនស្រីដ៏គួរឲ្យស្រលាញ់ ដែលមានវ័យទើបតែប៉ុន្មានខែប៉ុ ណ្ណោះ ។ក្នុងនោះដែរ ឃើញថាក្រោយមានរឿងអាស្រូវលែងលះជាមួយនឹងស្វាមី

តារាហ្វេសប៊ុកល្បីរូបនេះក៏បានលេចមុខជាបន្តបន្ទាប់ និងមានហាងឆេងមិនធម្មតា បានទៅថតសម្អាងការ ក៏ដូចជាទទួលការងារជាច្រើន ស្របពេលដែលការហែករឿងគ្រួសារដាច់ស្រឡះទោះរវល់ខ្លាំងនៅក្នុងមុខជំនួញក៏ដោយ ម្សិលមិញនេះ នាថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ Riya បាននំាគ្នាទៅលំហែកាយដល់ខេត្តកំពតហើយ ព្រមទាំងភ្ជាប់សារខ្លីមួយ បញ្ជាក់ថា ៖ “កំពតកំពូលដួងចិត្ត”។យ៉ាងណាមិញ មុននេះបន្តិច នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០

នេះអ្នកនាង Love Riya បានLive វីដេអូ និយាយរឿងរ៉ាងចោរចូលផ្ទះវាយកំទិចជញ្ជាំង ដើម្បីឡើងយកទូរដែកអ្នកនាង Love Riya នេះបើតាមការរៀបរាប់របស់នាងថាចោរជិះ ឡានម កដឹកទូរដែរ១(តូ ច)ទៅបាត់ ដែលមានលុយសុទ្ធចំនួន៣០ម៉ឺនដុល្លារ តែសំណាងល្អនៅទូរដែក(ធំ) ។ចង់ដឹងច្បាស់ តោះទស្សនាវីដេអូដូចខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក