ពិធីករលោកជា សុវណ្ណរិទ្ធិ នាំភរិយា ទៅមើលផ្កាចំរុះពណ៌ ក្បែរជើងភ្នំ ស្អាតទាក់ភ្នែកខ្លាំងណាស់ដែលស្ថិតនៅឯ

165

ហ្វេសប៊ុក ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ លោក ជា សុវណ្ណរិទ្ធិ គឺជា ពិធីករដ៏ល្បីមួយរូប ដែលទស្សនិកជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន។ ក្រៅពីការងារ លោកតែងតែបង្ហាញរូបភាព និងវីដេអូ ជាញឹកញាប់បំផុត ពីក្រុមគ្រួសាររបស់ខ្លួន មើលទៅពិតជាមានភាពកក់ក្តៅ និងសុភមង្គលខ្លាំងណាស់ ពិសេស លោកបានមើលថែ យកចិត្តទុកដាក់ កូនប្រុសទំាងពីរ និងភរិយា បានយ៉ាងល្អ គួរឲ្យសរសើរ។ដោយឡែក នៅមុននេះបន្តិច នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញលោក បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីដំណើរកម្សាន្តមួយ ជាលក្ខណៈគ្រួសារ

ទៅដល់ រមណីយដ្ឋានក្រវ៉ាន់សៀមរាប រេស៊ីដិន តាមបំណងប្រាថ្នារបស់ខ្លួន។ក្នុងនោះដែរ លោកបានបង្ហោះរូបភាពស្អាតៗ ទាក់ភ្នែក ព្រមទំាងបញ្ជាក់សារខ្លីមួយបន្ថែមថា ៖ “ខាននាំអូនចេញក្រៅ​ ផ្លាស់ប្តូរបរិយាកាស​ លំហែអារម្មណ៍​ និង​ សាងអនុស្សាវរីយ៍ល្អៗ ជាមួយគ្នាបែបនេះ​ យូរខែណាស់មកហើយ​ លើកនេះ ទោះមានរយៈពេលខ្លី​ តែយ៉ាងហោចណាស់យើងបានមកដល់កន្លែងដែលយើងប្រាថ្នា​ តំបន់សួនផ្កាដ៏ស្រស់ស្អាត​ ក្នុងទឹកដីស្រុកបន្ទាយស្រី​ ខេត្តសៀមរាប​”។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃដំណើរកម្សាន្តរបស់ ពិធីកររូបនេះទាំងអស់គ្នាខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក