ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយជនសង្ស័យម្នាក់ លួចគប់ដបសាំងចូលផ្ទះ ចុងក្រោយស្រាប់តែ (មានវីដេអូ)

187

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយនៅវេលាម៉ោងប្រមាណ១១ យប់ ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០ កន្លងទៅ មានករណីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានយកដបសាំងមកបោកបំផ្ទុះឲ្យឆាប់ឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅចំណុចផ្ទះម្ដុំគីឡូម៉ែត្រ ១១ តែត្រូវគ្រួសារជនរងគ្រោះដឹងទាន់ នាំគ្នាជួយពន្លត់ទាន់ពេលវេលា គ្រួសារជនរងគ្រោះទាំងអស់ មិនមានគ្រោះដល់អាយុជីវិតនោះទេ គ្រាន់តែមានការតក់ស្លុតជាខ្លាំង ហើយក៏មិនបណ្ដាលឲ្យខូចខាតរបស់របរអ្វីធំដុំនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង តាមប្រភពពីជនរងគ្រោះមានគណនីហ្វេសប៊ុកឈ្មោះ Seng Horn បានបញ្ជាក់ថា

ជនបង្កមាន ២នាក់ ម្នាក់នៅចាំម៉ូតូ ម្នាក់ទៀតចូលមកដុត ក្រោយដុតរួចហើយ ជនសង្ស័យក៏រត់ទៅយ៉ាងលឿនគេចខ្លួនបាត់។ លោកបានបន្ថែមថា លោកមិនដែលមានរឿងអ្វីជាមួយនរណាសោះ តែជនបង្កមិនស្គាស់មុខនោះចង់ស ម្ល​ា ប​់គ្រួសាររបស់លោកទើបធ្វើបែបនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍បង្កការភ្ញាក់ផ្អើលបែបនេះ លោកក៏បានទៅដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ព្រមទាំងសំណូមពរដល់បងប្អូន ដែលជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជួយចែករំលែកផង ដើម្បីស្វែងរកជនបង្ក ដែលមានភិនភាគដូចក្នុងរូប។ កន្លែងកើតហេតុមានទីតាំងស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក់ ខណ្ខឫស្សីកែវ រាជធានីភ្នំពេញ៕សូមទស្សនាវីដេអូខាងក្រោមនេះ។ ប្រភព៖ហ្វេសប៊ុក