លើសពីរន្ធត់! កម្លាំងរលកវាយបំបែកទូកទាំងមូលមួយគ្រឿង ដែលមានមនុស្សជិះ១០នាក់នៅក្រុងកោះរ៉ុង (មានវីដេអូ)

271

កំពង់សោម៖ ប្រិយមិត្តជាច្រើនមានការរន្ធត់ចិត្តជាខ្លាំងដោយ យោងតាមការឲ្យដឹងពីហ្វេសបុកផេចរបស់លោក Huy Bunleng News បានបញ្ជាក់នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះថា: កោះរ៉ុង-ពលរដ្ឋប្រាប់ថា ទូកមួយគ្រឿង បានប៉ះរលកបែកទូកលិចចូលក្នុងសមុទ្រនៅចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុងវេលាម៉ោងជិត៤ល្ងាចថ្ងៃ០១សីហា២០២០។ សេចក្តីរាយការណ៏បឋមថា មានមនុស្សនៅលើទូកនេះប្រមាណជាង១០នាក់ មានក្មេងមានចាស់ ដែលបានទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតមួយនៅ កោះរ៉ុង ។ជាក់ស្តែង បច្ចុប្បន្នការជួយសង្គ្រោះកំពុងធ្វើដោយកម្លាំងនគរបាលនិងសមត្ថកិច្ចមូលដ្ឋាន

ព្រមទាំងអូប៊រ័ល្បឿនលឿនក្រុមហ៊ុន GTVC របស់លោកឧកញ៉ាទៀ វិចិត្រ និងទូកនេសាទមួយចំនួនទៀត។ ដោយលែកជាលិទ្ធផលនៃការសង្គ្រោះ បានឲ្យដឹងថា ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុដោយឡែក ក្រោយទូកនោះលិច មនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះបានទាំងអស់ហើយ មិនមានអ្នករងគ្រោះដល់ជីវិតទេ។ សេចក្តីរាយការណ៏ពីសមត្ថកិច្ចថាមានមនុស្សនៅលើទូកនេះប្រមាណជាង១០នាក់ មានក្មេងមានចាស់ ដែលបានទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតមួយនៅ កោះរ៉ុង ។យ៉ាងណាមិញ ក្រោយកើតហេតុ

មានការជួយសង្គ្រោះដោយកម្លាំងនគរបាលនិងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងអូប៊រ័ល្បឿនលឿនក្រុមហ៊ុន GTVC របស់លោកឧកញ៉ាទៀ វិចិត្រ និងទូកនេសាទ ស្មគ្រ័ចិត្តមួយចំនួនទៀត ។ បច្ចុប្បន្នអ្នករងគ្រោះទាំងអស់សរុប១៥នាក់ ( ស្រី៨នាក់) កំពុងដឹកយកមកលំនៅដ្ឋាននៅទំនប់រលក ក្រុងព្រះសីហនុវិញហើយ ។ (បញ្ជាក់ទូករងគ្រោះបានលិចចូលក្នុងសមុទ្របាត់ហើយ)។សូមទស្សនាវីដេអូខាងក្រោមនេះ។ ប្រភព៖Huy Bunleng News