ស្អាតណាស់! កូនស្រីរបស់តារាសម្តែងអ្នកនាង ប៊ីរីយ៉ា នៅតូចមែនពិតតែមុខមាត់ស្រស់ស្អាតគួរអោយស្រលាញ់ណាស់កាត់តាមម៉ាក់ៗម៉ង (មានវីដេអូ)

116

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តអ្នកគាំទ្របានដឹងជ្រាបច្បាស់ហើយ ពីសម្រស់ដ៏ស្រស់ស្អាតរបស់អតីត Freshie Girl កូនកាត់ឥណ្ឌា ប៊ីរីយ៉ា ទោះបីជានាងបានរៀបការ និង មានកូស្រីមួយរួចទៅហើយ ប៉ុន្តែនាងនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងដដែល ។ ដោយឡែកបើងាកមកមើលកូនស្រីតែមួយគត់របស់ ប៊ីរីយ៉ា ក៏កាន់តែស្រស់ស្អាតមិនណយដែរ ទោះបីជានៅតូចទើបអាយុ ៥ ឆ្នាំ នៅឡើយក្តី ។ដោយឡែក គេតែងសង្កេតឃើញអ្នកម្តាយរូបនេះ បានបង្ហោះនូវរូបភាពរបស់កូនស្រី Bina ជារឿយៗ ដោយទទួលបានការចាប់អារម្មណ៍

និង សរសើរយ៉ាងខ្លាំងពីមិត្តសិល្បៈ ព្រមទាំងអ្នកលេងបណ្តាញសង្គមជាច្រើនទៀត ។ នៅក្នុងនោះគេក៏បានលើកឡើងថា «គ្រួសាររបស់ ប៊ីរីយ៉ា គឺស្អាតទាំងព្រម ។ ឪពុកក៏សង្ហា ម្តាយក៏ស្អាត ទើបកូនកើតមកឃ្យូដបែបនេះនោះ» ។យ៉ាងណាមិញ ថ្មីៗនេះតារារូបនេះទើបតែនាំកូនស្រីជាទីស្រឡាញ់ទៅកម្សាន្តនៅមាត់សមុទ្រ ព្រមទាំងរៀបចំឈុតហែលទឹកឲ្យកូនស្រីយ៉ាងស្រស់ស្អាត មើលទៅគួរឲ្យក្នាញ់ខ្លាំងណាស់ ។ តោះទៅមើលរូបភាព និង វីដេអូអូន Bina ទៅលេងសមុទ្រ ថាតើនាងតូចស្រស់ស្អាត និង គួរឱ្យក្នាញ់កម្រិតណា។សូមទស្សនាវីដេអូខាងក្រោមនេះបងប្អូន។ប្រភព៖pop