អីយ៉ា! ក្រោយតារាកំប្លែង វ៉ាន់ នីឡា ថាមិនចង់រៀបការធំដុំអី ស្រាប់តែអនាគតស្វាមី បានបង្ហោះសារតបវិញបែបនេះថា

169

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រហែលជាជ្រាបដឹងហើយថា ក្រោយតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានលើកឡើងថាចង់រៀបការតូចតាចព្រោះចង់ទុកលុយរកស៊ីភ្លាម បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង ។ ក្នុងនោះអនាគតស្វាមីរបស់ វ៉ាន់ នីឡា បានលើកឡើងថា តូចតាចត្រឹមសុខាអីបានហើយ ។ដោយឡែក គ្រាន់តែកៀកដល់គម្រោងរៀបការគឺខែសីហាភ្លាម វ៉ាន់ នីឡា បានបង្ហើបថា «រៀបចំមង្គលការខ្នាតតូចមនុស្សពីរ គ្រួសារចុះអេសុីវិលសល់លុយរកសុី អ្នកណាសើចយំកុំខ្វល់ សំខាន់យើងមានសុភមង្គលសល់លុយ» ។ ការលើកឡើងរបស់តារាកំប្លែងរូបនេះក៏មានការយល់ស្របចំពោះគំនិតរបស់នាង

តែក៏មានអ្នកខ្លះលើកឡើងថាគ្រាន់តែជាការលេងសើចប៉ុណ្ណោះ ព្រោះនរណាក៏ដឹងថាទាំងក្រុមគ្រួសារ វ៉ាន់ នីឡា និង អនាគតស្វាមីសុទ្ធតែជាអ្នកមានមុខមាត់នៅក្នុងសង្គម ។ជាក់ស្តែង ជាការពិត ភ្លាមៗនោះដែរ វ៉ាន់ នីឡា បានទទួលស្គាល់ថាជាគំនិតរបស់នាង ចំណែកអនាតគតឪពុកម្តាយក្មេកមិនយល់ស្របនោះទេ ។ ដោយឡែកអនាគតស្វាមីរបស់ វ៉ាន់ នីឡា ឯណោះវិញបានបង្ហើបខ្លីថា

«ខ្នាតតូចត្រឹមសុខាអីបានហើយ »។ បើតាមការលើកឡើងបែបនេះគេអាចសន្និដ្ឋានថា មង្គលការរបស់តារាកំប្លែងវ័យក្មេងរូបនេះអាចនឹងរៀបចំឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំសុខា ហើយក៏នឹងរៀបចំអធិកអធមមិនចាញ់តារារៀមច្បងដែលមានដូចជា តូតា និង ឱក សុគន្ធកញ្ញា ឡើយ៕ប្រភព៖pop