សែនអាសូរណាស់! ក្រោយម្ដាយ​កំពុង​សម្រាកឈឺធ្ងន់ ស្រាប់តែកូន​ប្រុស​ពៅ​គេចខ្លួនយកប្លង់​ផ្ទះ​ និង ដក​ប្រាក់​ពី​ធនាគារ​រហូតដល់ទៅ

253

ភ្នំពេញ ​៖ ​មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយ បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ម្ដាយ​បង្កើត​ ជា​អតីត​មន្ត្រី​ក្រសួង​ការបទេស​ ដែល​កំពុង​មាន​ជំងឺ បញ្ជាក់​ថា បាន​ដក​យក​លុយ​អស់​៤១​ម៉ឺន​ដុល្លារ ពី​ធនាគារ ព្រម​ទាំង​យក​ប្លង់​ផ្ទះ​ គេច​ខ្លួន​បាត់​តែ​ម្ដង។ជាក់ស្តែង នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ ​ហ៊ុន ស៊ីណែត ​ប្អូន​ស្រី​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​ដែល​ធ្វើ​ការ​សរសេរ​សារ​ បង្ហោះនៅ​លើ​គណនី​ហ្វេសប៊ុក កាលពីថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ២០២០ ក្នុង​ពេល​ចុះ​សួរ​សុខទុក្ខ​លោកស្រី សូ សវី នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នោះ។ដោយឡែក លោក​ជំទាវ ​បាន​បង្ហោះ​រូបភាព​ចុះ​សួរសុខទុក្ខ ​អមដោយ​សារ​បែប​នេះ​ថា «ថ្ងៃ​នេះ​មក​មើល​បង​ស្រីសូ​ សាវី​ អតីត​ មន្ត្រី​ការទូត​

ក្រសួងការបរទេស​ មាន​ជំងឺ​ មហារីក​ កំពុង​សម្រាក​ព្យាបាល​នៅ​ មន្ទីរពេទ្យ​កាល់​ ម៉ែត ពេលនេះគាត់ប្រាប់ខ្ញុំថាជួយ​គាត់​ ផង​ដោយ​ហេតុ​ថា​ កូន​ប្រុស​បង្កើត​របស់​គាត់​ឈ្មោះ​ សាន​ វិសិទ្ធ​ អាយុ​ ៣៤​ ឆ្នាំ​ បាន​ដក​ប្រាក់​របស់​គាត់​ពី​ធនាគារ​ អស់​ចំនួន​ ៤១​ ម៉ឺន​ ដុល្លារ​ ហើយ​មិនយកមកអោយ​បង់ថ្លៃ​ព្យាបាល​ជំងឺ​ មហារីក​។ បងស្រីបាន​រៀប​រាប់​ថា​ កូនប្រុស​ពៅ​របស់​គាត់​ មិនត្រឹមតែ​ដកលុយ​របស់​គាត់​ពី​ធនាគារ​ទេ​ ថែមទាំង​បានយកប្លង់ផ្ទះរបស់គាត់ទៅបាត់ទៀតផង»។យ៉ាងណាមិញ លោក​ជំទាវ​បន្ត​ថា «មីងជាអ្នកក្រៅផ្ទះក្មួយទេ តែក្មួយអើយ​ អាណិត​ម្ដាយ​ផង​

គួរតែ​មកជួយមើលថែម្ដាយដែលកំពុង​ឈឺធ្ងន់​ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ផង​ ។ បើ​មិនបាន​ជួយម្ដាយ​ កុំធ្វើបាបម្ដាយ​បង្កើត​របស់​ខ្លួន​ព្រោះ​ទង្វើ​នេះ បាប​ធ្ងន់​ណាស់​គាត់បង្កើតក្មួយមកឈា មកា ត់ថ្លុ ក។សូ​មជូនពរឲ្យបងស្រីឆាប់ជាសះស្បើយពីជំងឺនេះ។9.7.2020»។ចំពោះមហាជន ​ដោយ​មើល​ឃើញ​ពី​ទង្វើ​គ្មាន​គុណធម៌ ​និង​រមិលគុណ ​បែប​នេះ ​បាន​សម្ដែង​ការ​អាណិត​អាសូរ​ចំពោះ​លោកយាយសូ​ សាវី​ ​ព្រម​ទាំង​ថ្កោលទោស​ចំពោះ​កូនប្រុសពោះ ដែលមានចិត្ត​ខ្មៅ​រូប​នោះ​ទៀត​ផង៕ប្រភព៖តារា