លោកគ្រូម្នាក់ ធ្លាប់បង្រៀនព្រះតេជព្រះគុណ​ថៃ បានទម្លាយរឿងរ៉ាវពិតមួយដោយបានរៀបរាប់យ៉ាងចាក់ដោតថា

189

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងក្រោយ លោក​គ្រូ ដែល​ធ្លាប់​បង្រៀន​​​ព្រះតេជព្រះគុណ​ថៃ​ ម្នាក់ បាន​សម្ដែង​ការ​ហួសចិត្ត ចំពោះ​រឿង​ព្រះតេជព្រះគុណ​ថៃ ជា​មនុស្ស​ចិត្តបុណ្យ មាន​ចំណេះដឹង​ខ្ពង់​ខ្ពស់ មិន​នាំគ្នា​ជួយ​ចែករំលែក​ឲ្យ​ល្បី​ទេ បែរជា​មក​ធ្វើ​ឲ្យ​ព្រះអង្គ​ល្បី​រឿង​រូបរាងកាយ​ទៅវិញ។ដោយឡែក លោកគ្រូ​ម្នាក់ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Peng Xiaoping» បាន​បង្ហោះ​សារ​នៅ​យប់​រំលងអធ្រាត្រ​ឈាន​ល​ចូល​ថ្ងៃទី​១០ ខែកក្កដា ជុំវិញ​រឿងនេះ​ដូច្នេះ​ថា «​កាល​ឆ្នាំ ២០១៣ ខ្ញុំ​ធ្លាប់​បង្រៀន ប្រវត្តិសាស្ត្រ និង​អង់គ្លេស​តេជគុណ​ថៃ​។ លោក​ខិតខំ រៀនសូត្រ​ណាស់​។ តេជគុណ ក៏​ជា​អ្នក​ចិត្តបុណ្យ​ណាស់ដែរ តែង តែ បរិចាគ​ឈាម នៅពេល​មានកម្ម​វិធី សុំអោយ​មានការ​បរិចាគ​ឈាម​។ រហូតដល់ ពេលដែល តេជគុណ​រៀន​នៅ​ថ្នាក់ អនុបណ្ឌិត តេជគុណ ក៏​តែងតែ​ចូលរួម​ជាមួយ​ក្រុម យុវជន​ក្នុង​ការជួយ​បង្ហាត់​បង្រៀនច្បាប់

ដល់​សិស្ស​តាម​វិទ្យាល័យ និង​តាម​ក្រុម​ផ្សេងៗ ចែករំលែក​ចំណេះដឹង​ពី​ច្បាប់ ដោយ​ត្រូវ​ចំណាយពេល និង​កម្លាំង​មួយថ្ងៃៗ និមន្ត​រាប់​គីឡូ​ដី​ដោយ​ថ្មើ​ជើង ជួនកាល​ក៏​ជិះ​ម៉ូតូឌុប​»​។ក្នុងនោះដែរ លោកគ្រូ​រូបនេះ បន្តថា «​លោក​ប្អូន​ថៃ ក៏​ជា​ព្រះសង្ឃ​ចូលចិត្ត​រៀន​អភិធម្ម​ណាស់ដែរ​។ រឿង​ទាំងនេះ មិនបាន​ធ្វើអោយ​លោក​ប្អូន​ល្បី​ទេ តែ​លោក​ប្អូន​ល្បី​ព្រោះតែ​រូបរាងកាយ​សម្បត្តិ​ទៅវិញ​។ ជាធម្មតា​ទេ មនុស្ស​បាន​រូប​សង្ហារ​ស្អាត តើន​រណា​មិន​ពេញចិត្ត​ចំពោះ​ខ្លួនឯង​? ពេលខ្លះ យើង​មិនសូវ​ស្អាត​ផង ក៏​ចង់​បង្អួត​គេ​ខ្លះ​ដែរ​»​។លោកគ្រូ បាន​បញ្ចេញ​ទស្សនៈ​ទៀតថា «​លោក​ប្អូន​ផុស អញ្ចឹង វា​គ្រាន់តែ​ជា ការមិន​សមរម្យ​នោះទេ ព្រោះ​លោក​ប្អូន​ជាង​សង្ឃ មិន​សម​ភ្នែក​បរិស័ទ ប៉ុន្តែ​មិនមែនជា​កំហុស​ធំ​នោះទេ​។ លោក​ប្អូន​ចាំ​ថា

“​អំពើ​ល្អ​របស់​យើង​ធ្វើដំណើរ​យឺត​ណាស់ ឬ​រហូត​គ្មាន​អ្នកដឹង ឬ​បើ​ដឹង​ហើយក៏​មិនសូវមាន​អ្នក​ជួយ​ផ្សាយ​ដែរ​។ ប៉ុន្តែ​ចំណុច​មិន​សម​វិញ បើទោះបីជា​មិនធំ​ដុំ ក៏​ហាក់ដូចជា​ធ្ងន់ធ្ងរ​ណាស់ និង​ត្រូវបាន​គេ​នាំគ្នា​ធ្វើអោយ​គគ្រឹកគគ្រេង អឹងកង​រំពង ធំ​ជាង​រឿង​ទឹកដី​ទៅទៀត​”​។ កូ​ណា ចាំ​ពាក្យ​លោកគ្រូ ធ្លាប់មាន​សង្ឃ​ដិ​ការ​ថា “​លោកសង្ឃ ងាយ​គេ​រិះគន់​ណាស់ ព្រោះ​យើង​គ្មាន​ឥទ្ធិពល ធ្វើ​ហានិភ័យ​ដល់​អ្នក​រិះគន់​ទេ​»​។ជាក់ស្តែង លោកគ្រូ​បន្ថែមថា «​យើង​មិនមែនជា​អ្នកធំ​មានអំណាច បើទោះជា​ខុស​ក៏​គេ​ខ្លាច​មិន​ហ៊ាន​រិះគន់​នោះទេ​”​។​ហេតុនេះ លោក​ប្អូន គួរ​ប្រុងប្រយ័ត្ន និង​ម្យ៉ាងទៀត​មនុស្ស​ភាគច្រើន​ណាស់​ដែល​ចូលចិត្ត​កាត់ក្តី វិន័យ​សង្ឃ​តាម​ការយល់ឃើញ​របស់​ខ្លួន ជាង​កាត់ក្តី​តាម​វិន័យ​របស់​ព្រះ​។ រឿង​និមន្ត​ដើរលេង ច្បាស់​ណាស់​ថា មនុស្ស​ចូលចិត្ត​ផុស​រូប​ខ្លួនឯង និង​កន្លែង​ស្អាត​។ យូរៗ​បានចេញ​ក្រៅ​ម្តង​តំបន់​ស្អាត​ហើយ

ប្រាកដជា​ថត​ច្រើន​ហើយ កម្រ​មាន​អ្នក​ថត​ក្នុង​បង្គន់​អាចម៍​ណាស់​»​។​យ៉ាងណាមិញ គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ រូបថត ព្រះតេជព្រះគុណ​ព្រះនាមថៃ និមន្ត​កម្សាន្ត​តំបន់​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ធ្វើការ​ចែករំលែក​ជា​បន្តបន្ទាប់​រហូត​មានការ​ចាប់អារម្មណ៍​ទៅលើ​រូបរាងកាយ សាច់ដុំ​ធំៗ​របស់​ព្រះអង្គ ហើយក៏​មានការ​រិះគន់​មួយចំនួន​ផងដែរ។​ស្របពេល​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ ស្រាប់តែ ក្រសួង​ធម្មការ និង​សាសនា តាមរយៈ​លោក​សេង សុ​មុនី ជា​អ្នកនាំពាក្យ បាន​ដុតដៃដុតជើង ចាត់វិធានការ ណែនាំ​ទៅកាន់​មន្ត្រី​សង្ឃ​គ្រប់​លំដាប់ថ្នាក់​ដើម្បី​តាមដាន​ស្រាវជ្រាវ​ទាក់ទង​ទៅនឹង​ព័ត៌មាន​នេះ​។​​តួយ៉ាង ដោយ​ឃើញថា​រឿងនេះ ព្រះសង្ឃ​ហាក់​គ្មាន​កំហុស​នោះ មហាជន​មួយចំនួន បាន​បញ្ចេញមតិ ឆ្លើយតប​ទៅនឹង​ការរិះគន់​មួយចំនួន​ទៅលើ​ព្រះសង្ឃ ក្នុងនោះ​ក៏មាន​តារាចម្រៀង ទិ​ត្យ វិច្ចិកា ផងដែរ ដែល​ចេញមុខ បង្ហាញ​ទស្សនៈ​របស់ខ្លួន​ថា គ្រាន់តែ​លោក​បង​សាច់ដុំ​ធំ ហើយ​ថតរូប​អនុស្សាវរីយ៍​ដូចជា​គ្មាន​ខុស​នឹង​ព្រះធម៌​ទេ​៕​ប្រភព៖តារា