នាយ កង្កែប ធ្លាប់ធ្វើឱ្យអ្នកទស្សនាសើច តែរឿង «ទេពធីតាព្កុលមាស» ផ្លាស់ប្តូរទាំងស្រុងនៃការសម្តែងធ្វើអោយមហាជនលាន់មាត់ថា (មានវីដេអូ)

122

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តដែលធ្លាប់ទស្សនាកម្មវិធីកំប្លែងខ្លីៗ «ដូច្នឹងផង!» ប្រាកដជាធ្លាប់បានស្គាល់លោក កែន ឧត្តមវាសនា ហៅ នាយកង្កែប ជាក់ជាមិនខាន ។ ជាការពិត មិនថាក្នុងរឿងកំប្លែងខ្លី ឬ ខ្សែភាពយន្តនោះទេ នាយកង្កែប តែងតែសម្តែងជាតួអង្គបែបកំប្លែងៗ ធ្វើឲ្យអារម្មណ៍របស់អ្នកទស្សនាទប់សំណើចមិនបាន ហើយម្យ៉ាងវិញទៀតនៅក្នុងការសម្តែង MV ចម្រៀងវិញភាគច្រើនលោកសម្តែងជាតួអង្គកោងកាចផងដែរ ។ជាក់ស្តែង បើក្រឡេកមកមើលខ្សែភាពយន្តភាគខ្មែរ «ទេពធីតាព្កុលមាស» ឯណេះវិញ នាយកង្កែប

បានផ្លាស់ប្តូរចរិតតួអង្គនៃការសម្តែងស្ទើរតែទាំងស្រុង ។ ក្នុងខ្សែភាពយន្តបុរាណខ្មែរនេះ លោកបានដើរតួជានាយ «ខេន» ជាបុគ្គលម្នាក់មានចរិតស្មោះត្រង់ ស្លូតបូត ជាពិសេសគឺជាតួអង្គដែលត្រូវសម្តែងស្និទ្ធជាមួយព្រះនាងតូច នរោត្តម ចេនណា និង នាង រ៉ូហ្សា ដែលជាតួអង្គព្កុលមាស ។យ៉ាងណាមិញ នៅក្នុងការសម្តែងរួមគ្នា ជាមួយនឹងព្រះនាងតូច នរោត្តម ចេនណា នាយកង្កែប មិនត្រឹមតែមានភាពស្និទ្ធស្នាលក្នុងឈុតនៃការសម្តែងនោះទេ ប៉ុន្តែបើក្រឡេកមកមើលឈុតឆាកក្រៅឆាកវិញ លោកក៏តែងតែយកចិត្តទុកដាក់នឹងព្រះនាងតូច ព្រមទាំងឧស្សាហ៍សមសេណារ៉េយ៉ូ ជាមួយនឹងគ្នាផងដែរ៕សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ pop