តារាសម្តែងអូនហ្វា និង នាយចឺម កាន់តែមានភាពស្និតស្នាល និង សុីជម្រៅក្រោយគ្រួសារទទួលទានអាហារជុំគ្នាយ៉ាងមានក្តីសុខ

110

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានទទួលជ្រាបដឹងហើយថា បើទោះបីកន្លងមកតារាសម្តែងរូបស្រស់ អូនហ្វា និង នាយ ចឺម មិនបានសារភាពពីចំណងស្នេហ៍ជាសាធារណៈក៏ពិតមែន តែតាមរយៈទំនាក់ទំនង ក៏ដូចជារូបភាពស្វីតស្វីតកន្លងមកគេជឿថាតារាវ័យក្មេងទាំងពីរជាគូស្នេហ៍នឹងគ្នាយ៉ាងប្រាកដ ថែមទាំងមានការដឹងឮពីសំណាក់ចាស់ទុំផងដែរ ។ជាក់ស្តែង ថ្មីៗនេះមានការចាប់អារម្មណ៍ ជាពិសេសបុរសៗដែលកួចស្នេហ៍ជាមួយ អូនហ្វា កាន់តែអស់សង្ឃឹម ក្រោយពីបានឃើញរូបភាពរបស់ អូនហ្វា និង នាយចឺម រួមទាំងក្រុមគ្រួសារកំពុងទទួលទានអាហារជុំគ្នា

មើលទៅមានភាពស្និទ្ធស្នាលដូចគ្រួសារតែមួយ ។ អាចនិយាយថាចំណងស្នេហ៍របស់ អូនហ្វា និង នាយចឺម ពិតជាទទួលបានការដឹងឮ និង យល់ព្រមពីសំណាក់ចាស់ទុំទាំងសងខាង បើទោះបីកន្លងមកតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយចឺម ធ្លាប់មានរឿងរ៉ាវអាស្រូវញ៉ែប៉ះចំប្រពន្ធគេក៏ដោយ ។ដោយឡែក ជារឿយៗ នាយចឺម

តែងទទួលបានការសរសើរពីសំណាក់មហាជនថាជាបុរសដែលមានសំណាង ព្រោះកន្លងមកគូស្នេហ៍របស់ នាយចឺម សុទ្ធតែជាតារាស្រីវ័យក្មេងនិង មានសម្រស់ស្រស់ស្អាត ប៉ុន្តែយ៉ាងណាក៏ជូនពរឱ្យចំណងស្នេហ៍របស់ នាយចឺម និង អូនហ្វា ឈានដល់ថ្ងៃមង្គលតាមប្រពៃណីខ្មែរ៕ប្រភព៖ pop