មិនធម្មតា! តារាកំប្លែងអ្នកនាង ខ្ញុង សម្រាលកូនមិនទាន់បាន ១០ ថ្ងៃផង ចាប់ផ្តើមចេញរកសុីទៀតហើយ (មានវីដេអូ)

463

ភ្នំពេញ​ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងក្រោយសម្រាលកូនមិនទាន់ទាំងបាន ១០ ថ្ងៃស្រួលបួលផង តារាកំប្លែង ខ្ញុង បានប្រឹងឡាយលក់ផលិតផលរបស់ខ្លួនតាមអនឡាញ ធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការបារម្ភពីសុខភាពរបស់នាង ហើយអ្នកខ្លះក៏បានដាស់តឿនឱ្យនាងថែទាំសុខភាពេលសរសៃខ្ចីនេះផងដែរ ។ជាក់ស្តែង គេចាំបានថាតារាកំប្លែង ខ្ញុង បានសម្រាលកូនប្រុសដោយជោគជ័យមុនកាលកំណត់កាលពីប៉ុន្មានថ្ងៃមុន

នៅមន្ទីរពេទ្យឯកជនមួយ ។ ពេលនេះនាង និង កូនប្រុសក៏មានសុខភាពល្អជាធម្មតាដែរ ។ អ្វីដែលកត់សម្គាល់ថ្វីត្បិតនៅសរសៃខ្ចីទើបសម្រាលក៏ពិតមែន តែតារាកំប្លែងសម្តីបានរូបនេះបានប្រឹងឡាយលក់ផលិតផលជាច្រើនរបស់នាងតាមអនឡាញ ដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និង លាន់មាត់ស្ទើរគ្រប់គ្នា ខំប្រឹងទាំងសរសៃខ្ចីតែម្តង ខ្ញុង ។យ៉ាងណាមិញ អ្នកនាង ខ្ញុង ត្រូវបានគេចាត់ទុកជាតារាកំប្លែងដែលមានប្រជាប្រិយភាពនៅក្នុងសិល្បៈ

ក្រៅពីនេះនាងក៏ជាតារាចម្រៀងនៅក្នុងផលិតកម្មថោនផងដែរ ។ ដោយសារតែការខំប្រឹងប្រែងបានធ្វើឱ្យ ខ្ញុង បានទទួលភាពជោគជ័យនៅក្នុងការងាររបស់ខ្លួន ហើយពេលនេះនាងក៏មានជីវភាពរស់នៅល្អប្រសើរផងដែរ៕សូមទស្សនាវីដេអូខាងក្រោមនេះ។ ប្រភព៖pop