ចូលរួមអបអរផង! ទីបំផុត តារាសម្តែងកុល ដាវី និង សុខ រក្សា ត្រៀមខ្លួនធ្វើជាឪពុកម្តាយគេតាមបំណងហើយក្រោយរៀបការជាង ១ឆ្នាំមក

212

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា ក្រោយពីបញ្ចប់​ការក្រាប​ផ្ទឹម​តាម​គន្លង​ប្រពៃណី​កាលពី​ថ្ងៃទី ៨ មិនា ឆ្នាំមុនរួចមក ពេលនេះរយៈ​ពេលជាង១ឆ្នាំហើយ អ្វីដែលពិសេស​នោះមុននេះបន្តិចលោក សុខ រក្សា បានប្រកាសថាភរិយាលោកកំពុងតែពរពោះ ប៉ុន្តែ​នៅមិនទាន់​ដឹង​ថា​ជាភេទអ្វីនៅឡើយទេ។ដោយឡែក ក្នុងបណ្តាញសង្គមរបស់លោក សុខ រក្សា ដែល​ត្រូវជា​ស្វាមីអ្នកនាង កុល ដាវី បាន​សរសេរ​រៀប​រាប់​ពីទំហំ​ចិត្ត​សប្បាយរីករាយឥតឧបមាដែល​ជីវិត​គ្រួសារ​លោកជិត​បាន​ពេញលេញនឹងគេ​ហើយ ​៖

«អរគុណប្រពន្ធសំលាញ់ បងពិតជាសប្បាយចិត្តខ្លាំង កាដូសម្រាប់បងមួយនេះធំមែនទែនហ្មង»។យ៉ាងណាមិញ ​តារា​សម្តែង​ដើមទ្រូង​សិច​ស៊ី កញ្ញា កុល ដាវី និង​តារាចម្រៀង សុខ រក្សា មុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ពួកគេ​បាន​បង្កើត​នូវ​ចំណង​ស្នេហ៍​ជាមួយ​នឹង​គ្នា​បាន​យូរ​ទើប​សម្រេច​ចូល​រោង​ជ័យ និង​ធ្លាប់​មាន​ព័ត៌មាន​រញ្ជួយ​ពិភព​សិល្បៈ​ថា ពួកគេ​បាន​រួម​រស់នៅ​ក្រោម​ដំបូល​តែមួយ​ដូចជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ជា​យូរ​មក​ហើយ​ដែរ​ ប៉ុន្តែទាំងអស់នេះមិនមែនជាឧបសគ្គជីវិតសម្រាប់​តារាទាំងពីរដួងនេះឡើយ។ជាក់ស្តែង អ្នកនាង កុល ដាវី

តារា​សម្តែង​ស្រី​ស្រស់​សោភា​សាច់​សខ្ចី​ដែល​កំពុង​តែ​មាន​ភាព​កាក់កប​នឹង​ការងារ​សិល្បៈ​ផង និង​មុខរបរ​ក្រៅ​សិល្បៈ​ ដោយមួយរយៈចុងក្រោយ​នេះឃើញនាងលេចមុខ​ក្នុងខ្សែភាពយន្តភាគជាច្រើន និងភាពយន្តខ្នាតខ្លីផងដែរ ហើយក្នុងនោះក៏ទទួល​បានការគាំទ្រខ្លាំងផងដែរ។ មកដល់ពេលនេះ​អ្នក​ទាំង​ ២ ​ក៏​មាន​របរ​រកស៊ី​រួម​គ្នា​ក្រៅ​សិល្បៈ​ផង​ដែរ​គឺ​ក្រុម​តន្ត្រីសម័យ ដាវី និង​រក្សា ខណៈ​កញ្ញា កុល ដាវី ក៏​មាន​របរ​បើកហាង​លក់​សម្លៀកបំពាក់​ថែម​ទៀត៕ប្រភព៖ខ្មែរឃ្លូបល