ញ៉ាក់សាច់! កំពូលផ្ទះទាំង ៧ ដែលក្រាញននាល មិនព្រមផ្លាស់ចេញសុខចិត្តរស់នៅទាំងអញ្ចឹងបានទៀត

463

បរទេស ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងក្រោយ ផ្ទះទាំងនេះ ត្រូវបាននៅកណ្តាលផ្លូវអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែពួកគេមិនព្រមចាកចេញ ក្រោមហេតុផលផ្សេងៗគ្នា ទោះបីវាការជំរុញខ្លាំងយ៉ាងណា។តោះមកមើលផ្ទះទាំង ៧នេះខាងក្រោមនេះ៖

១. ផ្ទះនៅលើភ្នំរបស់ Wu Ping ៖ ទោះបីជាវិនិយោគិនបានជីកគ្រឹះដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលធ្វើឱ្យនៅជុំវិញផ្ទះរបស់ពួកគេគ្មានផ្លូវ ក៏ពួកគេនៅតែជ្រើសរើសនៅទីនេះ ដូចនៅផ្ទះលើភ្នំមួយអីចឹង។ ម្ចាស់ផ្ទះ Wu Ping (ប្រទេសចិន) អស់រយៈពេលជាច្រើនឆ្នាំមកហើយ គាត់នៅតែម៉ឺងម៉ាត់នៅលើដីរបស់គាត់ដោយទទួលយកការឡើងចុះបែបនេះ។

រហូតដល់ទទួលបានប្រាក់សំណងមានចំនួន 1 លានយ័ន ជាមួយផ្ទះថ្មីមួយខ្នង ទើបលោក Wu Ping យល់ព្រមផ្លាស់ចេញ។ ទីបំផុតផ្ទះនេះត្រូវបានកំទេចចោលនៅខែមេសា ឆ្នាំ2007 ។

២. “បំណែក” ខុនដូ នៅរវាងផ្លូវប្រសព្វ ៖ គេហៅថា “បំណែក” ដោយសារអ្នកផ្សេងៗទៀតនៅក្នុងអាផាតមិន នៅប៉ីង (ប្រទេសចិន) បានយល់ព្រមផ្លាស់ទីលំនៅ និងត្រូវបានគេកម្ទេចចោលដើម្បីសាងសង់ផ្លូវថ្មីមួយនេះ មានតែផ្ទះដែលជាបំណែក អាផាតមិន មួយនេះគត់ដែលមិនព្រមចេញ​

៣. ផ្ទះស្ថិតនៅចន្លោះ “ប្រឡាយ” ៖ ទោះបីជាត្រូវបានកាត់ផ្តាច់ចេញ និងព័ន្ធជុំវិញដោយផ្លូវទឹកក៏ដោយ ក៏លោក Zhao (Kunming ប្រទេសចិន) បានទទូចស្នាក់នៅជាមួយប្រពន្ធ និងម្តាយអាយុ 83 ឆ្នាំរបស់គាត់ ដោយសារតែសំណងមិនល្អសម្រាប់ដីរបស់គាត់។ ភ្លៀងធ្លាក់ខ្លាំងទឹក បានធ្វើឱ្យទឹកដក់នៅជុំវិញផ្ទះរបស់លោក Zhao បានជន់លិចដូចប្រឡាយ។

៤. ផ្ទុះនៅកណ្ដាលផ្លូវ ៖ ពិតណាស់មិនចង់ផ្លាស់ទីលំនៅទៅកន្លែងផ្សេង ដើម្បីសាងសង់ផ្លូវហាយវ៉េ ហើយឥឡូវនេះវានៅតែជាប់គាំងនៅចំកណ្តាលផ្លូវ។ នេះគឺពិតជាម្ចាស់ផ្ទះដែលសែនពិបាកនិយាយបំផុត។ផ្ទះដែលមានកម្ពស់ 5 ជាន់របស់កសិករចិញ្ចឹមទាម្នាក់ឈ្មោះ Luo Baogen ភ្លាមៗនោះមានឈ្មោះល្បីល្បាញ ដោយសារផ្ទះប្រែជាមានមុខបួន។

គាត់បានបដិសេធការទទួលសំណង និងការផ្លាស់ប្តូរទីលំនៅ ដើម្បីឱ្យរដ្ឋាភិបាលអាចសាងសង់ផ្លូវហាយវ៉េបាន។ ប៉ុន្តែនៅទីបញ្ចប់លោក Luo Baogen ត្រូវបានបង្ខំឱ្យទទួលយកលុយ 50.000 ដុល្លារហើយបានផ្លាស់ចេញទៅ។ រូបភាពផ្ទះថតជ្រុងផ្សេងគ្នា និងពេលវេលាផ្សេងគ្នា។

៥. ផ្ទះនៅពីមុខអាគារពាណិជកម្ម ៖ ម្ចាស់មិនព្រមចាកចេញ ឥឡូវនេះវានៅចំពីមុខនៃអាគារពាណិជកម្មទៅហើយ ហើយទីនេះជាតំបន់ផ្លូវដែលមមាញឹកខ្លាំងផងដែរ។ ម្ចាស់នៅតែក្រាញននាលមិនព្រមចេញ នៅចំពីមុខអាគារពាណិកម្មរបស់ប្រទេសចិនមួយនេះ ហើយថែមទាំងបើកហាងលក់សំលៀកបំពាក់ប្រកួតប្រជែងជាមួយ ហាងធំៗទៀត។

៦. ផ្ទះនៅក្នុងរឿង “UP” ក្នុងពិភព ពិត ៖ ទោះបីជា Edith Macetield អាយុ 84 ឆ្នាំត្រូវបានផ្តល់សំណងចំនួន 1 លានដុល្លារក៏ដោយ ក៏នាងនៅតែបដិសេធ ហើយនៅតែបន្តរស់នៅមើលថែទាំផ្ទះនេះ ព្រោះនាងមានអារម្មណ៍ទន់ខ្សោយក្នុងការផ្លាស់ទីលំនៅ។ ថ្វីបើភាគីទាំងបួនកំពុងមមាញឹកមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូវបានកសាង។

ក្នុងឆ្នាំ 2009 ក្រុមហ៊ុន Disney បានដាក់ប៉ោងប៉ោងដ៏ច្រើននៅលើដំបូលផ្ទះរបស់អ្នកស្រី Edith ដើម្បីផ្សព្វផ្សាយខ្សែភាពយន្ត “Up” ដែលមានស្ថានភាពស្រដៀងគ្នា។

៧. ផ្ទះនេះនឹងមិនត្រូវបានផ្លាស់ចេញទេ វានៅចំកណ្តាលប្រសព្វគ្នានៅសៃហ្គន ៖ នៅឆ្នាំ 2014 គម្រោងពង្រីកផ្លូវ នៅសង្កាត់ Tan Phu ក្នុង Ho Chi Minh បានចាប់ផ្ដើមដំណើរការ ព្រោះវាជាផ្លូវដែលមានការកកស្ទះខ្លាំង។ ទោះជាយ៉ាងណា ក៏ម្ចាស់ផ្ទះមិនព្រមចេញ អស់រយៈពេល ៣ឆ្នាំមកហើយគិតត្រឹម 15 សីហា 2018 គម្រោង Luy Ban Bich មិនអាចបញ្ចប់បាន។ ផ្ទះនេះបានកំពុងស្ថិតនៅចំណុចច្រមុះជ្រូក ដែលមានចរាចរកកស្ទះរាល់ថ្ងៃ។ បច្ចុប្បន្នម្ចាស់ផ្ទះកំពុងចាំចំលើយអំពីលុយសំណង។ប្រភព៖បរទេស