គួរអោយអាណិតណាស់! កូនស្រីអ្នកនាង Love Riya អូន ទែនៗ កំពុងសម្រាកនៅមន្ទីរពេទ្យ ដោយសារតែជំងឺនេះ (មានវីដេអូ)

2591

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ អ្នកលក់ឡេដ៏ល្បីម្នាក់ ឈ្មោះ Love Riya បានចូលរោងការជាផ្លូវការ ជាមួយ កំលោះដ៏ស្រស់សង្ហាម្នាក់ ដែលមានឈ្មោះក្នុងហ្វេសប៊ុក ហេន ឌ្រី ហើយក៏បាន មហាជនជាច្រើន បង្ហាញក្តីរីករាយជាខ្លាំងចំពោះដំណឹងមួយនេះ។ជាក់ស្តែង ក្រោយមក អ្នកទាំងពីក៏បានទទួលកាដូពិសេសមួយ គឺកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ ទែនៗ។ បន្ទាប់មកទៀត

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញអ្នកទាំងពីរ បានលែងលះគ្នាវិញ ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា។ដោយឡែក ម្សិលមិញនេះ នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ Riya បានបង្ហោះរូបភាពដ៏គួរឲ្យអាណិតប៉ុន្មានសន្លឹក បង្ហាញពី អូនទែនៗ កំពុងសម្រាកនៅឯមន្ទីរពេទ្យ។ Love Riya បានបញ្ជាក់បន្ថែមថា ៖

«អ៊ុំពូមីង ជូនពរអូនទែនៗម្នាក់មួយមក អូនទែនៗ ឈឺហើយ រលាកបំពង់ក និង ទឹកនោមមានមេរោគ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ»។យ៉ាងណាមិញ ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នា បង្ហាញក្តីអាណិតយ៉ាងខ្លាំង ដល់ ទែនៗ ព្រមទាំងជូនពរឲ្យឆាប់ជាផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក