អ្នកនាង​ស្រី អូន បានបង្ហោះសារយ៉ាងចាក់ដោតសុំទោសទៅកាន់​ប្ដី ក្រោយស្គាល់​គ្នា ៧​ឆ្នាំ​រៀបការ​៣​ឆ្នាំរួចមក

117

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រំភើបចិត្តជាខ្លាំងក្រោយអ្នកនាង ​ស្រីអូន បាន​បង្ហោះ​សារ​អមដោយ​រូបភាព​នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០​បែបនេះ​ថា «​ស្គាល់គ្នា ៧​ឆ្នាំ​រៀបការ​៣​ឆ្នាំ ធ្វើអោយ​ខ្ញុំ​ដឹងថា​… មនុស្ស​ម្នាក់​ដែល​ស្រលាញ់​ខ្ញុំ​ខ្លាំងជាងគេ​បន្ទាប់ពី​ប៉ា​ម៉ាក់​ខ្ញុំ គឺ​លោក​ប្ដី​, ?​មនុស្ស​ម្នាក់ ដែល​តាម​ខ្ញុំ​រហូត រក​វិធី​គ្រប់យ៉ាង ធ្វើ​គ្រប់យ៉ាង​អោយតែ​គ្រួសារ​នេះ​មាន​សុភមង្គល គឺ​លោក​ប្ដី​, មនុស្ស​ម្នាក់​ដែល​គោរព​និង​អោយ​តម្លៃ​ខ្ញុំ​ខ្លាំង​បំផុត​នៅលើ​លោក​នេះ​គឺ លោក​ប្ដី​»​។​​ក្នុងនោះដែរ អ្នក​អូន​បន្តថា

«​ស្គាល់គ្នា​យូរ​ឆ្នាំ​គាត់​មិនដែល​មាត់​តូច​មាត់ធំ​ដាក់​ខ្ញុំ មិនដែល​ស្រែក​គំហក មិនដែល​ចេះ​រករឿង គោរព​តាម​អ្វីដែល​ខ្ញុំ​ធ្វើ​?​ជួយ​ជ្រោមជ្រែង​រាល់​មុខរបរ​ដែល​ប្រពន្ធ​ធ្វើ ជាទី​ប្រឹក្សា​ដ៏​ល្អ​, សុំទោស​ប្ដី​សំលាញ់ ដែល​ប្រពន្ធ​គិត​ការងារ​ច្រើន​រហូត​ពេលខ្លះ​ទុក​ប្ដី​ចោល គ្រប់យ៉ាង​អូន​ធ្វើ​ដើម្បី​គ្រួសារ​យើង​?​មនុស្ស​ស្រី​ម្នាក់នេះ​ស្រលាញ់​ប្ដី​ខ្លាំង​បំផុត​, អរគុណ​ប្ដី​ល្អ​ប៉ា​ស្រី​តូច​»​។​យ៉ាងណាមិញ ​តាមរយៈ​សារ និង​រូបភាព​ជាច្រើន​សន្លឹក នេះ អ្នកគាំទ្រ​ស្រីអូន​ជាច្រើន បាន​ចូលរួម​អបអរសាទរ​ចំពោះ​រូបអ្នក​ស្រី ដែលមាន​ប្ដី​ល្អ​បែបនេះ

និង​ជូនពរ​ពួកគេ ឲ្យ​បន្ត​ស្រឡាញ់គ្នា ចេះ​ឲ្យ​តម្លៃ​គ្នា កសាង​គ្រួសារ​ល្អ​បែបនេះ​រៀងរហូត​ដល់​ជីវិតចុងក្រោយ​៕ស្រប​ពេល​សរសើរ​ប្ដី​មិន​ដាច់​ពី​មាត់ ចំពោះ​រឿង​គ្រប់យ៉ាង ក្រោយ​ស្គាល់គ្នា​៧​ឆ្នាំ​នោះ ស្រីអូន ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​«​ស្រីអូន សម្រស់​ធម្មជាតិ Sunnary Nuon» ក៏បាន​ធ្វើការ​សុំទោស​ប្ដី​របស់ខ្លួន​ផងដែរ ដែល​ពេលខ្លះ​ខ្លួន​គិតការ​ងារ​ច្រើន​ពេល រហូត​ទុក​ប្ដី​ចោល​នោះ។ ​ប្រភព៖តារា