ញ៉ាក់សាច់! ទម្លាយរូបភាពជាច្រើនសន្លឹករបស់តារាសម្តែងដួង ម៉ានិច កាលពី ៩ ឆ្នាំ ឃើញហើយខុសគ្នាដូចមេឃនឹងដី

322

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងក្រោយរូបថតចាស់ៗប៉ុន្មានសន្លឹកកាលពីឆ្នាំ ២០១១ របស់តារាសម្ដែង ដួង ម៉ានិច កំពុងធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលមិនស្ទើរនោះទេ ខណៈរូបថតនោះ តារាស្រីខាងលើបានថតបើកភ្នែកធំៗ ផាត់មុខឡើងសស្គុស សក់មូលរួញៗ ថត selfie ឃើញតែត្រឹម-ក ។ដោយឡែក អាចនិយាយបានថា ស្ទីលថតរូបរបស់តារាសម្ដែង ដួង ម៉ានិច កាលពីឆ្នាំនោះ

គឺជាស្ទីលដ៏ពេញនិយមមួយសម្រាប់យុវវ័យ ដោយឡែកស្រាប់តែមកដល់បច្ចុប្បន្ន ក៏មានប្រិយមិត្តមួយចំនួនបានស៊ែររូបថតនោះឡើងវិញ ព្រមទាំងចូលទៅខំមិនក្នុងអត្ថន័យលេងសើច បែបហួសចិត្តយ៉ាងខ្លាំងនឹងស្ទីលថតរូបកាលពី ៩ ឆ្នាំមុននោះរបស់ស្រីស្រស់ ដួង ម៉ានិច ។យ៉ាងណាមិញ លើសពីភាពភ្ញាក់ផ្អើលរបស់មហាជន ក៏មានអ្នកគាំទ្រជាច្រើនមើល ដួង ម៉ានិច សឹងមិនស្គាល់ ព្រោះតែមុខមាត់របស់តារាស្រីដួងនេះរវាងកាលពីនៅក្មេង និង ពេលនេះ ខុសប្លែកគ្នាស្រឡះ៕ប្រភព៖pop