អុញនោះ! អ្នកនាងទ្រី ដាណា ស្ងាត់ៗបង្ហោះសារមួយថា ៖ «នាងខ្ញុំសុំបង្ហោះមួយហេីយណា​ ថ្ងៃនេះមកដល់ស្នងការក្រុង មកដាក់ពាក្យប្តឹងបុគ្គលមួយចំនួនដែលបាន»

154

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយនាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញសារដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ ព្រោះនេះជាលើទី១ហើយ ដែលឃើញ ថៅកែហាងពេជ្រ បង្ហោះសារបែបនេះ។ ជាក់ស្តែង អ្នកនាងទ្រី ដាណា ក៏បានបញ្ជាក់បន្ថែមយ៉ាងខ្លីថា ៖«នាងខ្ញុំសុំបង្ហោះមួយហេីយណា​ ថ្ងៃនេះមកដល់ស្នងការក្រុង មកដាក់ពាក្យប្តឹង ទៅលេីបុគ្គលមួយចំនួន ដែលបាន​ ឡាយជេរ ឬប្រមាថមកលេីរូបនាងខ្ញុំតាមរយៈ​ ហ្វេសប៊ុក (ឡាយ ឬ​ ខមិន និងផុស)កន្លងមក អ្នកដែលនិយាយប៉ះពាល់ដល់ឈ្មោះរបស់នាងខ្ញុំ​ នាងខ្ញុំប្តឹង

តែមិនបានផុស​ ហេីយធ្វេីអោយបុគ្គលមួយចំនួនគិតថា ខ្ញុំស្រួលអោយគេជេ​រ តែពេលនេះសូមប្រាប់ថា ប្តឹងម្នាក់ទៀតហេីយ​ សូម​ ស្នងការក្រុង សហការជាមួយនាងខ្ញុំផង​ សូមអរគុណ ហេីយសូមផ្តាំទៅផងថានាងខ្ញុំមិនមែនអោយជេ​ ទទេៗទេ រស់នៅសូមអោយតែសុខរាងៗខ្លួនទៅកុំអោយបេះពាល់ដល់ខ្ញុំ»៕ប្រភព៖ ហ្វេសប៊ុក