លោកឧកញ៉ាទៀ វិចិត្រ បញ្ចូនកម្លាំងអូប៊រ័ល្បឿនលឿន ទៅជួយសង្គ្រោះទូក ២ គ្រឿង យ៉ាងជោគជ័យ និង បានឧបត្ថម្ភថវិកាចំនួន

205

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំពង់សោម ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយកាលពីរសៀលថ្ងៃមិញនេះ ទី២៩ ខែមិថុនា ឆ្នាំ២០២០ ទូកនេសាទចំនួន ២គ្រឿង ដែលមានមនុស្ស ៥នាក់ នៅលើទូកនោះ ត្រូវបានរលកវាយផ្ទប់ទូកឲ្យជាប់គឿងនឹងថ្ម ស្ថិតនៅក្បែរកោះថាសអស់រយៈពេលជាច្រើនម៉ោង ប៉ុន្ដែក្រោយពីលោកឧកញ៉ា ទៀ វិចិត្រ ទទួលបានដំណឹងនេះភ្លាម បានឲ្យទូកអូប៊រ័ល្បឿនលឿនរបស់លោក ទៅជួយសង្រ្គោះ បានដោយជោគជ័យ និងមិនមាននរណាម្នាក់ទទួលរងរបួសនោះទេ។ដោយឡែក បើតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng News បានបញ្ជាក់ប្រាប់ឱ្យដឹងថា ៖

«ខេត្តព្រះសីហនុ-មនុស្ស៥នាក់ ដែលជាប់លើទូក២គ្រឿងដោយសាររលកខ្លាំងវា យ ផ្ទ ប់ទូកអោយជាប់គឿងនឹងថ្ម នៅជិតកោះថាស ចន្លោះពីក្រុងព្រះសីហនុទៅកោះរ៉ុងកាលពីរសៀលថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប៊រ័ល្បឿនលឿនរបស់លោកឧកញ៉ាទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះជិត២ម៉ោង។ជាក់ស្តែង លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថា ដោយសាររលកខ្លាំងពេក ការជួយសង្គ្រោះជួបការលំបាក និងប្រើពេលយូរ ក្នុងនោះជនរងគ្រោះទាំង៥នាក់ ត្រូវបាននាំមកដល់កន្លែងសុវត្ថិភាពនៅល្ងាចថ្ងៃដដែល

ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាដល់ទូកនេសាទទាំង២គ្រឿង ក្នុងមួយទូកចំនួន ១លានរៀលបន្ថែមទៀតផងដែរ។យ៉ាងណាមិញ សូមបញ្ជាក់ថា ទូកទាំង២គ្រឿងនេះ (អូសគ្នា) ដោយសារមានមួយគ្រឿងខូច ចៃដន្យពេលមកដល់ឃ្លងសមុទ្រក្បែរកោះថាស ចំពេលមានរលកខ្លាំង ទូកទាំង២គ្រឿងក៍ត្រូវរលកសមុទ្រវាយពន្លិចគឿងជាប់នឹងថ្ម និងថា មនុស្សដែលជាប់លើទូកទាំងអស់ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់”៕ប្រភព៖ហ្វេសប៊ុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​