ទឹកចិត្តប្រពៃណាស់! សម្ដេចក្រឡាហោម ស ខេង ព្រមទាំងក្រុមគ្រួសារ ដោយក្តីអាណិត តារាចម្រៀងជើងចាស់ សួស​ សងវាចា​ និង តារាកំប្លែង នាយក្តិប បានឧបត្ថម្ភនូវថវិកាចំនួន

431

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយតារាចម្រៀងជើងចាស់ ល្បីឈ្មោះម្នាក់ គឺ លោក​ សួស​ សងវាចា​ នោះ។ បច្ចុប្បន្ន លោកមានវ័យ ៥៤ឆ្នាំ កំពុងមានជំងឺលើសឈាម និងទឹកនោមផ្អែម សម្រាកនៅគេហដ្ឋានស្ថិតនៅ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មិនអាចបន្តអាជីពរបស់ខ្លួនឡើយ ដោយសារតែជំងឺ។ដោយឡែក ឯតារាកំប្លែង នាយក្តិប វិញ ក៏កំពុងមានជំងឺប្រចាំកាយ និង បានធ្លាក់ខ្លួនឈឺជាយូរណាស់មកហើយ ដោយបានបាត់បង់សមត្ថភាពរកប្រាក់ទាំងស្រុង

ធ្វើឱ្យជីវិតគ្រួសាររបស់តារាកំប្លែងជើងចាស់រូបនេះ ជួបការលំបាកយ៉ាងខ្លាំង ។ក្នុងនោះដែរ ដោយក្តីអាណិត សម្ដេចក្រឡាហោម ស ខេង ក៏បានឧបត្ថម្ភ តារាចម្រៀង សួស សងវាចា ចំនួន ២០០០ដុល្លារ និង នាយក្តិប ចំនួន១០០០ដុល្លារ។យ៉ាងណាមិញ លោក ហេង ឡុង បានបញ្ជាក់បន្ថែមថា ៖ «សូមគោរពថ្លែងអំណរគុណ សម្ដេចក្រឡាហោម ស ខេង ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកា

ដល់សិល្បករ ដែលបាត់បង់សមត្ថភាព លោក សួស សងវាចា ចំនួន ២០០០ដុល្លារ និង នាយក្តិប ចំនួន ១០០០ដុល្លារ តាមរយៈ នាយក្រឹម។ សូមទេវតា និងវត្ថុសក្ត័សិទ្ធ ក្នុងលោក តាមជួយថែរក្សា សម្ដេច បុត្រា បុត្រី ព្រមទាំងចៅប្រុស ចៅស្រី ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។»៕ប្រភព៖ ហ្វេសប៊ុក