ចូលរួមរំលែកទុក្ខផង! បងប្រុសម្នាក់ មិនគួរណាអាយុខ្លីស្លា ប់បាត់បង់ជីវិតទាំងវ័យក្មេងដោយសារតែ

345

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង អាសូរជាខ្លាំងក្រោយដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត ដែលបានកើតឡើងចំពោះបុរសម្នាក់ ដោយគាត់បានទទួលមរណភាព កាលពីម្សិលមិញនេះ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ដែលជាហេតុធ្វើឲ្យក្រុមគ្រួសារ ប្រពន្ធកូន សាច់ញាតិ របស់គាត់ មានទុក្ខជាទម្ងន់ ព្រោះមិនគួរណាមនុស្សល្អ ចេះស្រលាញ់មើលថែក្រុមគ្រួសារ បែរជាត្រូវលាចាកលោកទាំងវ័យក្មេងបែបនេះទេ។ដោយឡែក បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានដែលមានឈ្មោះ Pozz Thim TR ដែលត្រូវជាប្អូនប្រុសនៃ ស ព បានលើកឡើងថា៖

«វាឆាប់ពេកហើយបងប្រុស គីវ ថេត សូមឲ្យវិញ្ញាណក្ខន្ធបងទៅសុគតិភពសូមឲ្យបងកើតជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀត”។ក្នុងនោះដែរ ម្ចាស់គណនីដដែល ក៏បានបង្ហោះទិដ្ឋភាព ក្នុងពិធីឈួលភ្លើងបូជា ស ព ក្រោយទិដ្ឋភាពសោកសង្រេងជាទីបំផុត និងបានភ្ជាប់សំណេរបន្ថែមទៀតថា៖”ថ្ងៃដែលបងទៅចោលគ្រួសារយើងរហូតហើយ បុណ្យកុសលដែលខ្ញុំបានសាងទាំងប៉ុន្មាន សូមឧទ្ទិសឲ្យឌួងវិញ្ញាណក្ខន្ធបង គីវ ថេត ដែលជាបងប្រុសរបស់ខ្ញុំរួចចាកផុតពីទីទាប សូមឲ្យបងទៅកើតទីដ៏ខ្ពង់ខ្ពស់ សូមអហោសកម្មទៅកាន់សុខគតិភពឲ្យបានសុខណាបងប្រុស»។យ៉ាងណាមិញ បន្ថែមពីលើនេះ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយ

មានឈ្មោះ មិត្ដ សាវរីយ៍ ត្រូវជាប្រភពជិតឌិត នៃក្រុមគ្រួសារ ស ព បានចូលទៅខមិនប្រាប់ពីមូលហេតុ នៃការស្លា ប់ របស់យុវជនខាងលើ គឺដោយសារតែ គ្រោះថ្នាក់ចរាចរណ៍។ ក្រោយទទួលបានដំណឹងមរណភាពនេះរួចមក មហាជនបានសម្ដែងការសោកស្ដាយជាពន់ពេក ចំពោះក្រុមគ្រួសារ ស ព និងបានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំមួយនេះផងដែរ។ប្រភព៖ហ្វេសប៊ុក