មិនធម្មតា! ពិធីការិនីអ្នកនាងគង់ សុជាតិ ទម្លាយរូបភាពកាលពី២០ឆ្នាំមុនដែលចូលប្រលងបវរកញ្ញាឆ្នាំ ១៩៩៥ ពិតជាស្រស់ស្អាតណាស់

192

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ ចូលសិល្បៈដំបូងតាមរយៈការប្រលងកម្មវិធីបវរកញ្ញាឆ្នាំ ១៩៩៥ ដោយកាលនោះអ្នកនាងមានសម្រស់ស្រស់ស្អាតក្មេងខ្ចី មកដល់ពេលនេះទោះបីរំលងបានជាង២០ឆ្នាំ គង់ សុជាតិ នៅតែរក្សាសម្រស់ក្មេងខ្ចីដដែរ។ជាក់ស្តែង កាលនោះអ្នកនាង គង់ សុជាតិ ប្រលងជាប់ខាងផ្នែកថតរូបស្អាត ស៊ីកាមេរ៉ា។ សព្វ​ថ្ងៃទាំងរូបសម្រស់ និង​កេរ្តិ៍ឈ្មោះពិធីការនីរូបនេះនៅតែរក្សា​បាន​ប្រជាប្រិយភាពក្រាស់ក្រែលមិនដែលស្រកស្រុតឡើយ។ក្នុងនោះដែរ ពិធីការិនីឆ្នើមមួយរូប ដែលមានសមត្ថភាពខ្ពស់អ្នកនាង គង់ សុជាតិ

ត្រូវបានទទួលស្គាល់និងគាំទ្រច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន ហើយមិនត្រឹមតែជាពិធីការិនីប៉ុណ្ណោះទេ តែតារាស្រីជើងចាស់រូបនេះ ក៏ធ្លាប់បានសម្ដែងនៅក្នុងខ្សែភាពយន្តផងដែរ។យ៉ាងណាមិញ គួរបញ្ជាក់ផងដែរថា អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានរៀបការជាមួយគ្នាកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ បើគិតមកដល់ពេលនេះ ជាង៦ឆ្នាំហើយ។ ទោះបីជាពិធីការិនី គង់ សុជាតិ និងពិធីករ ជា វិបុល បានរៀបអាពាហ៍ពិពាហ៍

អស់ជាច្រើនឆ្នាំហើយក្ដី ប៉ុន្តែអ្នកទាំងពីរនៅតែរក្សាចំណងស្នេហ៍ ដ៏ផ្អែមល្ហែម ដែលមើលទៅ មិនចាញ់គូស្នេហ៍ថ្មីថ្មោងប៉ុន្មានទេ ព្រមទាំងមានកូនស្រីម្នាក់ជាចំណងដៃ ឈ្មោះថា «ជា សុជាតិនារី ហៅ ដូរី»ទៀតផងហើយបើនិយាយពីមុខជំនួញវិញក៏ជោគជ័យមិនធម្មតាដែរ៕ប្រភព៖ខ្មែរឃ្លូបល