រំភើបជំនួស! អ្នកនាង គង់ សុជាតិ ស្ងាត់ៗនាំស្វាមីទៅលំហែកាយយ៉ាងរ៉ូមែនតិច នៅកោះ​រ៉ុងសន្លឹមដែលមានទេសភាពដ៏ស្រស់ស្អាត និង ម្ហូបឆ្ងាញ់ពិតជាពោរពេញដោយក្តីសុខ

414

ហ្វេសប៊ុក ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយអ្នកនាង គង់ សុជាតិ ដែលជាពិធីការីនីមួយរូប ដ៏ឆ្នើមប្រចាំប្រទេសកម្ពុជាយើងនោះ ហើយក៏ត្រូវជា ភរិយារបស់ លោក​ ជា វិបុល ដែលជាពិធីករដ៏ល្បីមួយរូប ផងដែរ។ដោយឡែក កាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែមិថុនា​ ឆ្នាំ ២០២០ គេប្រទះឃើញ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល មានដំណើរកម្សាន្តជុំគ្នាមួយ ទៅលំហែកាយ

នៅកោះ​រ៉ុងសន្លឹម ដែលទេសភាពនៅទីនោះ ពិតជាស្រស់ស្អាត គួរឲ្យគយគន់ណាស់។ជាក់ស្តែង អ្នកនាង គង់ សុជាតិ បានភ្ជាប់សារដ៏ផ្អែមល្ហែមមួយថា ៖ «តោះសាងអនុស្សាវរីយ៍ជាថ្មី នៅលើទឹកដីកោះ ដ៏ស្រស់ស្អាត ពេលវាលាបណ្តាលអោយយើងជួបគ្នា ពេលវាលាបណ្តាអោយស្រលាញ់គ្នា … យ៉ាងណាបងគឺជាមនុស្សតែម្នាក់ ដែលស្រលាញ់អូន»។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាទេសភាពនៅទីនោះ គួរឲ្យទាក់ភ្នែកយ៉ាងណានោះ តោះទៅទស្សនារូបភាពស្អាតៗទាំងអស់គ្នាខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក