អុញនោះ! តារាហ្វេសប៊ុកលោករាជបុត្រ សូរ្យ​កាយ្យ បានចេញវីដេអូផ្តាំទៅកាន់អ្នកនាងម៉េង កែវពេជ្ជតា យ៉ាងធ្ងន់ៗថា (មានវីដេអូ)

479

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថាលោក​រាជបុត្រ សូរ្យ​កាយ្យ និង​តារា​ចម្រៀង​ម៉េង កែវពេជ្ជតា កាន់តែ​កើន​កម្ដៅ​ទ្វេ​ឡើង ហើយ​នៅមុននេះ​បន្តិច រាជបុត្រ សូរ្យ​កាយ្យ បាន​ប្រកាស​នៅ​ចុង​បញ្ចប់​នៃ​ការ​ឡាយ​របស់ខ្លួន​ថា បើ​បើ​ម៉េង កែវពេជ្ជតា មិន​សុំទោស​ទូច ស៊ុន​និ​ច ខ្លួន​នឹង​បន្ត​ជេរ​រហូត។ជាក់ស្តែង ការឡើង​កម្ដៅ​រហូតមក​ដល់ពេលនេះ ដោយសារតែ​តារាចម្រៀង​ម៉េង កែវពេជ្ជតា បាន​ចោទ​តារា​ចម្រៀង​ទូច ស៊ុន​និ​ច ថា លួច​ចម្លង​បទ​ចម្រៀង​របស់​ខ្លួន ព្យាយាម​កូ​ពី​តាម​ខ្លួន ចង់​ល្បី​តាម​ខ្លួន ហើយ​ក្រោយមក​ថា ល្មើស​គុណ​គ្រូ យកប្ដី​គេ​ជាដើម ជាដើម។ដោយឡែក ការដែល​ទៅ​ចោទប្រកាន់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​រាជបុត្រ សូរ្យ​កាយ្យ មានការ​ខឹងសម្បា​រហូត​ចេញ​វីដេអូ​ឆ្លើយឆ្លង​គ្នា​ទៅវិញទៅមក​ជាមួយ​តារា​ចម្រៀង​ម៉េង កែវ រហូតមកដល់​នឹង​ថ្ងៃនេះ កាន់តែ​ឡើង​ក​ម្ដៅ​ថែមទៀត ខណៈ​នៅ​ចុងបញ្ចប់​នៃ​វីដេអូ

លោក​បាន​ព្រមាន​ថា ដរាបណា ម៉េង កែវពេជ្ជតា មិន​សុំទោស ទូច ស៊ុន​និ​ច​ទេនោះ លោក​នាង​បន្ត​ជេរ​ជា​រៀងរហូត។យ៉ាងណាមិញ ចំពោះ​ការចោទប្រកាន់​របស់​តារា​ចម្រៀង​ម៉េង កែវ ពេជ្ជតា​នេះ ដែរ តារាចម្រៀង​ទូច ស៊ុន​និ​ច ដែល​ពិការ​រាប់​ឆ្នាំ​មកហើយ និង​ស្ងប់ស្ងាត់​ជិត​២០​ន​ឆ្នាំ​មកហើយ​នោះ បាន​ចេញមក​ធ្វើការ​បកស្រាយ​ជា​បន្តបន្ទាប់​ផងដែរ ដោយ​បញ្ជាក់ថា ខ្លួន​មិនបាន​ចម្លង ឬ​កូ​ពី​តាម​ម៉េង កែវពេជ្ជតា ដើម្បី​ចង់​ល្បី​តាម​អី​នោះដែរ ដោយសារ​ពេល​ច្រៀង​បទ​«​សុំ​ពុក​វិល​វិញ​» ដែល​ឪពុក​ខ្លួន​និពន្ធ​នោះ ខ្លួន​ទើប​អាយុ​៩​ឆ្នាំ​ប៉ុណ្ណោះ ហើយ​មិនទាន់​ស្គាល់​ម៉េង កែវពេជ្ជតា នៅឡើយ ដោយសារ​ពេលនោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនទាន់​ទូលំទូលាយ​ដូច​សព្វថ្ងៃ​នោះ​ទេ។ក្នុងនោះដែរ ចំពោះ​រឿង​ចោទ​ថា​ យក​បទ​ចម្រៀង​របស់​ម៉េង កែវពេជ្ជតា

មក​ច្រៀង​នោះ ទូច ស៊ុន​និ​ច បាន​បកស្រាយ​ថា ខ្លួន​មិនបាន​យក​ទេ ម្ចាស់​ផលិតកម្ម​ទេ ដែល​បាន​សំណូមពរ​ឲ្យ​ខ្លួន​ច្រៀង ពេលនោះ​ចិត្ត​ខ្លួន​ក៏​មិន​ខុស​ពី​ម៉េង កែវពេជ្ជតា ដែល​យក​បទ​ចម្រៀង​រ​បស់​ខ្លួន​«​សិលា​ចាំ​ប្ដី​»​មក​ច្រៀង​ដែរ គឺ​អត់​ចង់​ច្រៀង​នោះ​ទេ។ដោយឡែក រឿង​ចោទថា​យកប្ដី​គេ​នោះ ទូច ស៊ុន​និ​ច បាន​បញ្ជាក់​ថា ឪពុកម្ដាយ​ខ្លួន​បាន​អប់រំ ប្រៀនប្រដៅ ឲ្យ​ខ្លួន​ក្លាយ​ជា​កូន​ល្អ មនុស្ស​ល្អ​ក្នុង​សង្គម មាន​ចរិយា​ល្អ ចេះដឹង​ចាស់ទុំ ដឹងខុសដឹងត្រូវ អប់រំ​មិន​ឲ្យ​ខ្លួន​មានគំនិត​​​ចេះ​ច្រណែន​ឈ្នានីស​អ្នកដទៃ​ នៅមុខ​និយាយ​ល្អ នៅ​ក្រោយ​និយាយ​មុសា​ នោះ​ទេ ហើយ​លោក​ទាំង​២ តែងតែ​អប់រំ​ខ្លួន​មិន​ឲ្យ​ប្រព្រឹត្តិ​អំពើ​ប្រាសចាក​សីលធម៌ ដែល​ជាទី​ស្អប់ខ្ពើម​របស់​មនុស្ស​ក្នុង​សង្គម ដូច​ជា​ការ​លួចប្ដីគេ

ការ​យក​ប្ដី​គេ បំផ្លាញ​សេចក្ដី និង​សុភមង្គល​របស់​ក្រុម​គ្រួសារ​គេ ការ​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​អ្នកដទៃ ល​។​ល​។តួយ៉ាងតារាចម្រៀងទូច​ស៊ុន​និ​ច បាន​បញ្ជាក់ថា ខ្លួន​មិន​យកប្ដី​គេ ខ្លួន​មិន​ដើរ​បំផ្លាញ​សុភមង្គល​ក្ដី​សុខ​ក្រុមគ្រួសារ​គេ អីចឹង​អ្វីដែល​ខ្លួន​បាន​ដើរ​តាម​គន្លង​ធម៌​របស់​លោក​ឪពុក​អ្នក​ម្ដាយ បាន​អប់រំ​ទូន្មាន​ប្រៀប​ប្រដៅ​ទាំងអស់​ហ្នឹង តើ​វា​ជា​ការ​កូ​ពី​តាម ឬ​ដើរ​ម​តាម​ដែរ​ឬ​អី​…។យ៉ាងណាមិញ ចំពោះ​រឿង​ចោទ​ថា​ខ្លួន​ល្មើស​គុណ​គ្រូ​នោះ ទូច​ស៊ុន​និ​ច កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០​កន្លងទៅ ក៏បាន​បង្ហាញ​វីដេអូ ជូន​លុយ​អ្នកគ្រូ​ណា​រី ជា​គ្រូ​សិល្បៈ​របស់ខ្លួន​នៅ​អនុវិទ្យាល័យ​វត្ដ​កោះ ផងដែរ៕សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះអោយកាន់តែជ្រាបច្បាស់។ប្រភព៖តារា