ជួយស៊ែរអំពើល្អផងបងប្អូន! បងប្រុសម្នាក់ប្រកាសស្វែងរកដល់ភ្មេងម្នាក់នេះ ដែលជាអ្នកជញ្ជូនស៊ីម៉ង​តិ៍ ឡើងភ្នំដើម្បីឧបត្ថមដល់ពួកគាត់ (មានវីដេអូ)

948

ហ្វេសប៊ុក ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វីដេអូឃ្លីបមួយ ស្ដីពីសកម្មភាពយុវជនប៉ុន្មាននាក់ ដែលប្រកបរបបចិញ្ចឹមជីវិត ដោយសុីឈ្នួលស្ពាយសុីម៉ងឡើងភ្នំមួយ ដែលមានកំពស់រហូតទៅដល់រាប់ពាន់កាំឯណោះ នៅខេត្ដព្រះវិហារ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង និងបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ថែមទៀតផង។ជាក់ស្តែង វីដេអូដែលបង្ហោះឡើង ដោយព្រះតេជគុណ មួយព្រះអង្គ មានគណនី ហ្វេសប៊ុកព្រះនាម Som Nang បានភ្ជាប់សារឲ្យដឹងថា៖”អារម្មណ៍ពិត ពេលឡើងដល់កំពូលភ្នំត្បែង មុខរបរអ្នកភ្នំ ពួកគាត់ជញ្ជូនស៊ីម៉ង​ ឡើងភ្នំ ១ការ៉ុង ២ម៉ឺនរៀល។ កាំជណ្តើរថ្នាក់ទី១ គឺ១២៩២កាំ,

កាំជណ្តើរវគ្គ២ គឺ…..? អូយលោកព្រះអើយអាណិតគាត់ណាស់ អាត្មាភាព យោងតែខ្លួនឯង ដកដង្ហើមផុតៗ ចង់ដាច់ខ្យល់ម្តងៗ”។ក្នុងនោះដែរ ព្រះតេជគុណ ក៏បានបង្ហោះវីដេអូមួយបន្ថែមទៀត ដោយប្រាប់ពីរបៀបនៃការឡើងភ្នំត្បែង តាមវិធីសាស្រ្ដមួយយ៉ាងដូច្នេះថា៖“របៀបដើរឡើងភ្នំឲ្យឆាប់ដល់គោលដៅ កុំបង្ខំពេក ដើរមួយៗ ដើរយឺតៗ នឹងដល់កន្លែងដូចប្រាថ្នា។ សូមមើលបុរសម្នាក់នោះចុះ មុខរបរអ្នកភ្នំ ស្រណោះគាត់ណាស់ និងសរសើរគាត់ណាស់ ពីព្រោះជាការខិតខំប្រឹងប្រែង ដោយសុច្ចរិត យុត្តិធម៌ទៀងត្រង់ពិតៗ”។យ៉ាងណាមិញ ក្រោយឃើញពីការតស៊ូយ៉ាងអស្ចារ្យចំពោះសកម្មភាពទាំងនេះរួចមក

ស្រាប់តែមានបងប្រុសម្នាក់ ដែលមានគណនី ហ្វេសប៊ុកឈ្មោះ Seyla Main បានប្រកាសស្វែងរកយុវជនខាងលើ ដើម្បីឧបត្ថម្ភគ្រឿងបរិភោគ និងថវិកាមួយចំនួន ក៏ដូចជាចង់ផ្ដល់ការងារឲ្យថែមទៀត ប្រសិនបើយុវជននេះ មានការចាប់អារម្មណ៍ ដើម្បីទុកជាទុននៅជីវិតពេលអនាគត។ដោយឡែក ម្ចាស់គណនីរូបនេះ បានសរសេរប្រាប់ឱ្យដឹងថា៖”សូមប្រកាស ដល់ក្មេងម្នាក់នេះ សូមcall មកខ្ញុំ ខ្ញុំមានជាលុយ ៥០ដុល្លារនឹងរបស់ញ៊ាំបន្តិចបន្ទួចជូន។ បញ្ជាក់៖ គាត់អត់របររកសុី គាត់លីសុីម៉ងឡើងភ្នំត្បែងបានតែ ២មុឺនរៀលទេ

មើលទៅហត់ណាស់ កាំជណ្តើរឡើងភ្នំ ១២៩២កាំ និងបន្ទាប់មកត្រូវដើរឡើងទៅមុខ ១គីឡូកន្លះទៀត។ បើប្អូននៅលីវអត់ទាន់មានប្រពន្ធ អាចមកនៅជាមួយខ្ញុំបាន ខ្ញុំមានការងារអោយធ្វើ និងបង្រៀនជំនាញផ្នែកថតFree មានកន្លែងគេងអោយនៅល្អសមរម្យ 078 983 636 /066 983 636 /086 983 636 ឬតាមរយះ Seyla Main Photography សូមបងប្អូនជួយ ស៊ែរបន្តផង (ខ្ញុំនៅសៀមរាប)”។សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក