គាំទ្រពេញទំហឹង! អ្នកនាងទ្រី ដាណា បានបង្ហោះសារមួយយ៉ាងចាក់ដោតថា «បង​ប្អូន​ជឿ​ទេ ការ​មើលងាយ​របស់​អ្នក​ដទៃ អាច​ជា​ប្រយោជន៍​ដល់​យើង បើ​យើង​គិត​ត្រូវ» ព្រោះថា

192

ភ្នំពេញ ៖ ជឿជាក់មហាជនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយអ្ននាង ទ្រី ដាណា ដែលទង្វើរសប្បុរសធម៌របស់ កំពុងទទួលបានការគាំទ្រខ្លាំង គួរឲ្យកត់សំគាល់ ពីសំណាក់មហាជនទូទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ដោយឡែកអ្នកស្រីគឺជា ស្ត្រីម្នាក់ ដែលកំពុងជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួនផងដែរ ដោយមានការគាំទ្រជាច្រើន ពីអតិថិជនរបស់ខ្លួន។យ៉ាងណាមិញ កាលពីថ្ងៃ១ មិថុនា ឆ្នាំ២០២០នេះ អ្នកនាងទ្រី ដាណាបានបង្ហោះសាររៀបរាប់យ៉ាងចាក់ដោតលើគណនីផេកខ្លួនថា ៖ «បង​ប្អូន​ជឿ​ទេ ការ​មើលងាយ​របស់​អ្នក​ដទៃ អាច​ជា​ប្រយោជន៍​ដល់​យើង បើ​យើង​គិត​ត្រូវ 😊😊 ខ្ញុំ​មិន​ដឹង​ថា ប៉ុន្មាន​នាក់ ដែល​ធ្លាប់​គេ​មើល​ងាយ មើល​ងាយ​តាម​របៀប​ណា?

គេ​មិន​មើល​មុខ គេ​មិន​និយាយ​រក គេ​ធ្វើ​មិន​ស្គាល់ ឬ​គេ​និយាយ​ដៀល​ចំៗ ថា​ក្រ មិន​ឱ្យ​នៅ​ក្បែរ🤔បើ​យើង​គិត​ច្រើន យើង​ប្រាកដ​ជា​បាក់​ទឹក​ចិត្ត ព្រោះ​នឹក​ឃើញ​ថា​ខ្លួន​ឯង​មិន​គួរ​អន់​ដល់​ថ្នាក់​ហ្នឹង តែ​តាម​ពិត ការ​មើល​ងាយ គ្មាន​រូប​រាង មិន​ធ្វើ​ឱ្យ​យើង​ឈឺ​ចាប់​ផ្លូវ​កាយ ហើយ​ពេល​ខ្លះ មក​ពី​យើង​គិត​ខ្លួន​ឯង​ក៏​ថា​បាន។ បើ​យើង​ចំណាយ​ពេល​អន់​ចិត្ត​ជាមួយ​អ្នក​មើល​ងាយ​យើង​នោះ គឺ​យើង​បាន​ចាញ់​គេ​តាំង​ពី​មិន​ទាន់​ប្រកួត​ម៉េស។ជា​មនុស្ស មាន​តម្លៃ​ស្មើ​គ្នា យើង​មិន​ដឹង​ថា​គេ​មាន​អី​ខ្លះ គេ​ក៏​មិន​ដឹង​ថា​យើង​មាន​អី​ខ្លះ។ ពេល​ខ្លះ មក​ពី​យើង​មិន​ទាន់​បាន​ប្រើ​វា បើ​យើង​គិត​ថា​គេ​មើល​ងាយ​ចំណុច​ណា

យើង​ត្រូវ​ធ្វើ​ឱ្យ​ចំណុច​នោះ​ខ្លាំង​ជាង​មុន កុំ​អង្គុយ​តែ​តូច​ចិត្ត កុំ​អង្គុយ​តែ​គិត​ច្រើន តែ​ត្រូវ​ប្រឹង​ធ្វើ​វិញ។បើ​គ្មាន​ការ​មើល​ងាយ ក៏​គ្មាន​ការ​ឈឺ​ចាប់ គ្មាន​ការ​ប្រកួត​ប្រជែង ដើម្បី​ឱ្យ​ខ្លាំង​ជាង​មុន រីក​ចម្រើន​ជាង​មុន។ ប៉ុន្តែ​អ្នក​ខ្លះ គិត​ថា​គេ​មើល​ងាយ ទៅ​ជា​បាក់​ទឹក​ចិត្ត​ទៅ​វិញ។ ខ្ញុំ​ឆ្លង​កាត់​អស់​ហើយ តែ​ខ្ញុំ​មិន​ដែល​តូច​ចិត្ត ខ្ញុំ​ខាំ​មាត់ ខំ​គិត​ថា ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ប្រសើរ​ជាង​គេ​វិញ ខ្ញុំ​នឹង​ដើរ​ទៅ​មុន​គេ​វិញ ហើយ​ខ្ញុំ​នឹង​បង្ហាញ​គេ​ថា រឿង​ទៅ​ខាង​មុន​មើល​មិន​ឃើញ។ជឿ​ខ្ញុំ​ទៅ កុំ​ចំណាយ​ពេល គិត​ពី​មនុស្ស​មិន​ល្អ​ជុំ​វិញ​ខ្លួន ត្រូវ​​ខំ​ប្រឹង​ដោយ​ខ្លួន​ឯង ដើរ​ឱ្យ​ដល់​គោល​ដៅ។ ពេល​គេ​សើច​យើង ហើយ​យើង​ដល់​គោល​ដៅ​មុន នោះ​ហើយ​ជា​រឿង​ដ៏​មាន​ន័យ​បំផុត»។ប្រភព៖ ទ្រីដាណា