ពិតជាសំណាងមែន! តារាចម្រៀអ្នកនាង ទទួលបានប្រាក់ប្រចាំខែពីស្វាមីព្រមទាំងសម្រេចចិត្តទៅរស់នៅអូស្រា្ដលីនៅថ្ងៃទី

293

ភ្នំបេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា ពេជ្រ សូលីកា បានភ្ជាប់ពាក្យកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ជាមួយអាណិកជនខ្មែរ មកពីអូស្រា្ដលី លោកគឹម ហាន ដែលជាអ្នកឌីហ្សាញសម្លៀកបំពាក់ ហើយនាងបានសម្រាលកូនប្រុស កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដោយដាក់ឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ។ តារាចម្រៀងហង្សមាស គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា សម្រាលកូនបាន២សប្ដាហ៍ហើយ ដែលស្វាមីរបស់នាង លោ កគឹម ហាន នៅក្បែរកាយានាងគ្រប់ពេល តាំងពីមុនថ្ងៃសម្រាលកូនម្ល៉េះ។ដោយឡែក ក្នុងជំនួបតាមទូរស័ព្ទកន្លងមក សូលីកា

ហាក់មិនច្បាស់លាស់ឡើយ ពីគម្រោងចេញទៅរស់នៅអូស្រា្ដលី តាមប្ដីនេះ ដោយនាងអះអាងថា មិនអាចកំណត់បាន ព្រោះរូបនាងផ្ទាល់ក៏មិនទាន់គិតឲ្យបានឲ្យបានល្អិតល្អន់ទៅលើរឿងនេះដែរ។ ប៉ុន្ដែនាងថា បើគ្មានអ្វីប្រែប្រួលទេ មង្គលការរបស់នាងជាមួយលោកគឹម ហាន នឹងរៀបចំនៅឆ្នាំក្រោយ២០២១នេះ ដែលធ្វើនៅស្រុកខ្មែរ។ ជាក់ស្តែង ថ្វីត្បិតតែមានការអះអាងរបស់ពេជ្រ សូលីកា បែប នេះក្ដី ប៉ុន្ដែតាមព័ត៌មានថា ប្ដីសូលីកា លោកគឹម ហាន ចង់ឲ្យនាងទៅរស់នៅប្រទេសអូស្រា្ដលី ភ្លាមៗ ក្រោយរៀបអាពាហ៍ពិពាហ៍រួច​ ដែលពេលនោះ សូលីកា

នឹងដើរតាមគន្លងអតីតតារារៀមច្បង អ្នកនាងដាញ់ ម៉ូនីកា , អឿន ដាលីស និងសុខ ច័ន្ទណានូ ជា ដើម ដែលយកប្ដីនៅអូស្រ្ដាលី រៀបការរួចចេញទៅនៅតាមប្ដី។ ប៉ុន្ដែសូលីកា ថា នាងបានផ្អាកអាជីពចម្រៀងនៅនៅហង្សមាស មួយរយៈសិន ពេលដែលសម្រាលកូននេះហើយបានរឹងដៃរឹងជើងបន្ដិច នាងនឹងបន្ដច្រៀងធម្មតា។យ៉ាងណាមិញ អ្វីដែលកត់សម្គាល់ជារៀងរាល់ចុងខែ ពេជ្រ សូលីកា តែងបង្ហាញនូវចំនួនទឹកប្រាក់ដែលនាងទទួលពីប្តីដល់ទៅ ពីរពាន់ដុល្លារឃើញថាជាចំនួនច្រើនគួរសម ។យ៉ាងណាមិញ ក្នុងនោះក៏មានការលាន់មាត់ពីសំណាក់អ្នកសិល្បៈថាបែបនេះហើយទើប ពេជ្រ សូលីកា

រស់នៅពោរពេញទៅដោយភាពហាយសូរបែបនេះ។ក្រោយពេលសម្រាលកូនមិនទាន់បានប៉ុន្មានផង ពេជ្រ សូលីកា ក៏បានងាកមកលេងស្ទីលតែងខ្លួនយ៉ាង ឃ្យូតឡើងវិញ។ ក្នុងនោះនាងថែមទាំងឈ្លៀតថតឃោសនាឱ្យផលិតផលនានាទៀតផង ។ មានការសរសើរ ថាក្រោយមានកូន ពេជ្រ សូលីកា នៅតែស្អាតនិងទាក់ទាញដដែល ។ មិនទាន់មានការបញ្ជាក់ថាក្រោយ សម្រាលកូនពេលណា ពេជ្រ សូលីកា និង វិលមកកាន់អាជីពចម្រៀងវិញឡើយ ។ថ្វីដ្បិតតែមានកូនជាចំណងដៃក៏ពិតមែនតែ ពេជ្រ សូលីកា នៅតែមានបំណង និងរៀបការទៅតាម ប្រពៃណីខ្មែរនៅអំឡុងឆ្នាំ ២០២១ ខាងមុខនេះ ៕ប្រភព ៖pop