មិនធម្មតា! ពិធីការិនីអ្នកនាងគង់ សុជាតិ បណ្តើរស្វាមីទៅលេងសមុទ្រយ៉ាងមានក្តីសុខក្រោយផ្ទុះរឿងរ៉ាវមាននាក់ទី៣រួចមក

274

ហ្វេសប៊ុក ៖​ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងដោយពេលនេះដែរអ្នកនាង គង់ សុជាតិ កាន់តែស្រស់ស្រាយជាងមុនដោយអ្នកនាងក៏បានវិលមកកាន់ការងារជាធម្មតាវិញ ។ អ្វីដែលចាប់អារម្មណ៍ក្រោយឆ្លងកាត់រឿងមិនល្អមួយរយៈមកពេលនេះ គូស្វាមីពិធីករ-ការិនីមួយគូនេះក៏បានបណ្តើរគ្នាទៅកម្សាន្តនៅតំបន់សមុទ្រខេត្តព្រះសីហនុយ៉ាងរីករាយ ដើម្បីរឹតបន្តឹងអនុស្សាវរីយ៍ឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត ។ដោយឡែក ការពិតក្រោយពេលភ្លៀងធ្លាក់មេឃស្រឡះគឺពិតជាត្រឹមត្រូវ ដោយអ្នកនាង គង់ សុជាតិ និង លោក ជា វិបុល កាន់តែបង្ហាញភាពផ្អែមល្ហែមថែមមួយកម្រិតទៀត

ដែលពេលខ្លះអ្នកនាងសុខចិត្តចំណាយពេលទៅកំដរ និង លើកទឹកចិត្តស្វាមីលោក ជា វិបុល ទៅលេងបាត់ទាត់ជាមួយមិត្តភក្តិទៀត ។ ឆ្លៀតពេលរយាលពីការងារជាពិធីការិនីពេលនេះ គង់ សុជាតិ និង ស្វាមីរួមទាំងក្រុមគ្រួសារបានបណ្តើរគ្នាទៅលម្ហែនៅតំបន់សមុទ្រយ៉ាងរីករាយ ។ជាក់ស្តែង លើកនេះក៏មិនខុសពីលើកមុនដែរស្វាមីអ្នកនាង គង់ សុជាតិ បានបង្ហាញនូវរូបភាពផ្អែមល្ហែមជាច្រើនដល់អ្នកគាំទ្រ ។ ក្នុងនោះក៏មានការជូនពរឱ្យជីវិតគូរបស់អ្នកទាំងពីរ និង ស្រឡាញ់គ្នាជារៀងរហូត ៕ប្រភព៖pop