ក្តុកក្តួលណាស់! តារាចម្រៀងអ៊ីវ៉ា សម្រេចចិត្តគាស់ផ្នូរម្ដាយ យកទៅកាន់កន្លែងថ្មីដោយពេលបើកមឈូសមកក៏មានអារម្មណ៏ថា (មានវីដេអូ)

1201

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ តារា​ចម្រៀង​មាន​ឈ្មោះ​ពិត​ឃិន ស្រីនាថ ហៅ​អ៊ី​វ៉ា ក្នុង​រយៈពេល​៦​ឆ្នាំ​ហើយ ដែល​ម្ដាយ បាន​ចែក​ឋាន​ទៅ ហើយ​កាលពី​ពេល​កន្លង​ទៅ​នេះ ជា​ថ្ងៃ​ដែល​នាង បាន​ឃើញ​រូបរាង​ម្ដាយ​ម្ដង​ទៀត ក៏​បង្ហោះ​សារ​យ៉ាង​ក្ដុកក្ដួល​រំជួល​ចិត្តជា​ពន់ពេក។ជាក់ស្តែង តារាចម្រៀង​ស្រី​មាន​ប្រជាប្រិយភាព​រូបនេះ បាន​បង្ហោះ​សារ​អម​ដោយ​រូបភាព​កំពុង​ប្ដូរ​ម៉ុង​ម្ដាយ​ថា ចុង​បញ្ចប់​នៃ​ជីវិត​មនុស្ស​ សុំទោស​ជាមុន​សម្រាប់​រូបភាព​តែ​គ្រប់យ៉ាង​គឺជា​ការពិត ពេល​ម៉ែ​នៅ​រស់​ម៉ែ​មាន​រូបរាង​កាយ​ស្អាត សាច់ឈាម​ស្រស់ថ្លា កម្លាំង​មាំមួន ម៉ែ​ជា​មនុស្ស​ល្អ

ចរិត​ស្លូតបូត​ប្រកបដោយ​ធម៌ ម៉ែ​ជា​ប្រពន្ធ​ដ៏​ល្អ ជា​ម៉ែ​ដ៏​ល្អ​អស្ចារ្យ​របស់​កូនៗ ម៉ែ​ជា​មនុស្ស​ដែល​រាប់​ញាតិ​ណាស់។ដោយឡែក តារា​ចម្រៀង​រូបនេះ ​បន្តថា ​រយៈពេល​៦​ឆ្នាំ​ហើយ​ដែល​ម៉ែ​ស្លា ប់ទៅ​ម៉ែ​បាន​បន្សល់​នៅ​ឈ្មោះ​ថ្លៃថ្នូរ​ការ​អាណិតអាសូរ​ពី​មនុស្ស​គ្រប់គ្នា​ដែល​ស្គាល់​ម៉ែ​គេ​នៅតែ​ចងចាំ​ថា​ម៉ែ​ជា​ម​នុស្ស​ល្អ​ ថ្ងៃនេះ​កូន​បាន​ឃើញ​រូ​បរាង​ម៉ែ​ម្ដងទៀត ម៉ែ​នៅសល់តែ​ស្បែក​បន្តិច​បន្តួច ​និង​គ្រោងឆ្អឹង ម៉ែ​លែង​ស្អាត​ដូច​មុន​ហើយ

តែ​ម៉ែ​នៅតែ​ជានា​រី​ដ៏​ស្អាត​សម្រាប់​កូនៗ ម៉ែ​ស្ថិត​នៅក្នុង​កែវភ្នែក​និង​ការចងចាំ​របស់​កូនៗ​ជា​រៀងរហូត​។យ៉ាងណាមិញ តារាចម្រៀង​មាន​ដើមកំណើត​ពី​ខេត្តកំពង់ស្ពឺ​រូបនេះ បាន​បញ្ជាក់ថា មូលហេតុ​ដោយសារ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ប៉ះចំ​ផ្ទះ​ម៉ែ​(​ម៉ុង​)​ ទើប​កូន​ត្រូវ​រើ​លើក​អញ្ជើញ​ម៉ែ​ទៅ​ដាក់​ផ្ទះ​ថ្មី 30-05-2020​​ សូម​អោយ​សុខ​សប្បាយ​ត្រជាក់ត្រជំ​ចម្រុងចម្រើន សិរី​សួស្ដី មាន​លាភ​ជយ​មង្គល​ដល់​គ្រួសារ​បងប្អូន​កូនចៅ​គ្រប់គ្នា៕ប្រភព៖តារា