សែនអាសូរណាស់!​ បងប្រុសម្នាក់ ជាពលករ​ខ្មែរធ្វើការនៅប្រទេសកូរ៉េ បាន​ស្លា​ ប់ បាត់បង់​ជីវិត​យ៉ាងគួរអោយសង្វែកដោយសារតែ

335

ហ្វេសប៊ុក ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានយល់ជ្រាបដឹងហើយថា មនុស្សម្នាក់ៗគ្មាននរណាចង់ចាកឆ្ងាយពីគ្រួសារខ្លួនឯងនោះទេ​ តែមកពីជីវភាពក្នុង​គ្រួសារ​មានការខ្វះខាត​ គ្មានជម្រើស​ ទើបត្រូវសំរេចចិត្តបែបនេះ​ ចាកឆ្ងាយពីប្រទេសកំណើតខ្លួន​ ហើយទៅនៅប្រទេសដទៃដែលខ្លួនមិនស្គាស់សោះដើម្បីធ្វេីការរកលុយ​ ទាំង​ដែលត្រូវ​ជួប​នូវ​បញ្ហា​លំបាក​មួយចំនួនដូចជា ការហូបចុក កត្តាអាកាសធាតុ (រដូវក្តៅ និងរដូវធ្លាក់ព្រិល)ជាក់ស្តែង គ្រោះថ្នាក់ក្នុងម៉ោងការងារដោយ​យថាហេតុ​ណាមួយជាដេីមនោះ ដែលទាំងអស់នេះហើយ

គឺជាមូលហេតុយ៉ាងចំបង ដែលសុទ្ធសឹងតែអាចឈានដល់ការបាត់បង់ជីវិតបានគ្រប់ពេលវេលាតែម្តង។​ យ៉ាង​ណា​មិញ​ ពលករ​កូរ៉េ​ម្នាក់​ទៀត​ហេីយបានស្លា​ ប់ បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័មដោយសារតែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​។ដោយឡែក បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Park Sujin បាន​មាន​ការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«សូមចូលរួមរំលែកទុក្ខផងបងប្រុសដែលស្លា​ ប់ដោយសារគ្រោះថ្នាក់ចររាចណ៍​ បើសាច់ញាតិមានអ្វីអោយខ្ញុំជួយផ្នែកច្បាប់ទាក់ទងនឹងប្រាក់សំណងគ្រោះថ្នាក់ចររាចណ៍​

អាចទាក់ទងមកដែលមានបទពិសោធន៍ខ្ពស់ក្នុងការដោះស្រាយជូន»។យ៉ាងណាមិញ បេីយោងតាម​ប្រភព​ព័ត៌មាន​ពី​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Thona បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖«ដំណឹងមរណៈភាព បងប្អូនខ្មែរយើងកាលពីថ្ងៃទី២០២០-០៥-៣០​បានជួបគ្រោះថ្នាក់ចរាចរណ៍នៅតំបន់ឆន់អាន់​ ដឹកទៅមន្ទីរពេទ្យឥលូវទទួលមរណៈភាពហើយ គាត់ជាអ្នកស្រុកនៅកៀនស្វាយ​ ខេត្តកណ្ដាល គាត់ជាពលករខុសច្បាប់មកធ្វើការនៅកូរ៉េរយៈពេលពីរឆ្នាំជាងហើយ។​ សូមអោយបងទៅកាន់សុខគតិភព ប្អូនសូមចូលរួមរំលែកទុក្ខក្រុមគ្រួសារបងផង»។ប្រភព៖ ហ្វេសប៊ុក