មិនធម្មតា! កូនៗតារា៤ដួង ខាបទាញបេះដូងអ្នកគាំទ្រជាខ្លាំងក្រោយវ័យកាន់តែធំកាន់តែគួរអោយស្រលាញ់

266

ភ្នំបេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា តារាល្បីៗ​ក្នុងព្រះរាជាណាចក្រកម្ពុជា មិនត្រឹម​តែ​កសាង​ប្រជាប្រិយខ្លួនឯងប៉ុណ្ណោះទេ សូម្បីកូនៗ​របស់ពួកគេ​ក៏​ខាបទាញបេះដូង​ហ្វេនឱ្យគាំទ្រ​មិនចាញ់ឪពុកម្តាយ​ឡើយ ​តួយ៉ាង​ដូចជាកូន​របស់ គង់ ចាន់​ស្រីមុំ សារាយសក្ខណា ជា វណ្ណារិទ្ធ ភិន​សុដាលីស ជាដើម។ជាក់ស្តែង គឹម សីហ៍មរកត ហៅ ម៉ូម៉ូ កូនស្រីបណ្តូលចិត្តរបស់តារាសម្តែង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា។ ម៉ូម៉ូ ទើបតែអាយុ ២ខួប ៨ខែ ប៉ុន្តែតាមរយៈការបង្ហោះគ្រប់សកម្មភាពរបស់ក្មេងតូចនេះ តែងតែបង្ហាញភាពឆ្លាតវ័យ

និងភាពស្រស់ស្អាតគួរឱ្យស្រលាញ់របស់ហ្វេនគ្រប់ៗគ្នា។ជា ប្រសិទ្ធរិទ្ធិ ហៅ ហ្វេម និង ជា ភីរក្សរិទ្ធិ ហៅ ហ្វែរ កូនរបស់លោក ជា វណ្ណារិទ្ធិ និងអ្នកស្រី សុភាព ម៉ូល្យា។ កុមារាទាំងពីរដួងនេះក៏ខាបយកបេះដូងអ្នកគាំទ្រមិនតិចនាក់ដែរ មុខមាត់ក៏ដូចជាសកម្មភាពពួកគេ ជាពិសេសវីដេអូដែលបង្ហោះក្នុងបណ្តាញសង្គមម្តងៗមានអ្នកចូលតាមដានខ្ទង់ម៉ឺននាក់ឯណោះ។ម៉ាតេស្យា កូនស្រីរបស់តារាសម្តែង សារាយ សក្ខណា

និងលោក កែវ មេត្រី។ ពីមួយថ្ងៃទៅមួយថ្ងៃ ម៉ាតេស្យា កាន់តែចម្រើនវ័យ ហើយនាងក៏ទើបតែទទួលបានប្អូនប្រុសម្នាក់កាលពីពេលថ្មីៗនេះ។យ៉ាងណាមិញ កូនស្រីបណ្តូលចិត្ត ភិន សុដាលីស ឈ្មោះ Katherina មកដល់ពេលនេះក្មេងតូចចម្រើនវ័យ ៤ឆ្នាំហើយ។ មិនខុសពីកូនរបស់តារាខាងលើ Katherina តែងតែទទួលបានការស្រលាញ់ពីហ្វេនលើសលប់ក្រោយបេលផុសរូបភាព ឬសកម្មភាពនានារបស់នាង៕ប្រភព៖ណាំតូ