មិនធម្មតា! តារាហ្វេសប៊ុកអ្នកនាង Love Riya បង្ហោះរូបប៉ុន្មានសន្លឹកនេះជាមួយកូនស្រីពិតជាស្រស់ស្អាតគួរអោយខ្នាញ់ណាស់

237

ភ្នំពេញ ៖ ជឿជាក់មហាជនជាច្រើនបានជ្រាបដឹងហើយថាកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ អ្នកលក់ Online ដ៏ល្បីម្នាក់ឈ្មោះ Love Riya បានចូលរោងការជាមួយ កំលោះដ៏ស្រស់សង្ហាម្នាក់ ដែលមានឈ្មោះក្នុងហ្វេសប៊ុក ហេន ឌ្រី។ បន្ទាប់ពីរៀបការ Love Riya និងលោក ហេន ឌ្រី ទទួលបានកាដូពិសេសមួយ គឺកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។ជាក់ស្តែងក្រោយមក មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកទាំងពីរ បានលែងលះគ្នា ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា។ដោយឡែកកាលពីកម្សិលមិញនេះ នាថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០

គេប្រទះឃើញ Love Riya បានថតរូបជាច្រើនសន្លឹកជាមួយ ទែនៗ ដែលជាកូនស្រីសំណព្វចិត្តរបស់ខ្លួន មើលទៅពិតជាស្រស់ស្អាតណាស់ ជាពិសេស ទែនៗ តែម្តង មុខគួរឲ្យគ្រឺតដល់ហើយ។ ក្នុងនោះ Riya បានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖ «ក្រោកឈរដើម្បីកូន គ្មាននរណាដឹងច្បាស់ជាងខ្លួនយើងទេ»៕ប្រភព៖ ហ្វេសប៊ុក