មិនធម្មតា! តារាហ្វេសប៊ុកអ្នកនាង Love Riya បង្ហោះរូបភាពឈុតប៊ីគីនីជាមួយកូនស្រីយ៉ាងស្រស់ស្អាតជាច្រើនសន្លឹក ធ្វើអោយអ្នកគាំទ្រលាន់មាត់ថា

265

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយមួយរយៈពេលនេះ ឃើញថាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាតាមដានខ្លាំង ជាមួយនឹងសាច់រឿងគ្រួសាររបស់ អ្នកលក់អនឡាញ អ្នកនាង Love Riya ដែលទើបតែរៀបការ សម្រាលបានកូនប៉ុន្មានខែ ស្រាប់តែចែកផ្លូវលែងលះគ្នាទុកឲ្យកូននៅតូចកំព្រាយ៉ាងគួរឲ្យអាណិត។ ជាក់ស្តែង បើទោះបីពេលនេះ រីយ៉ា មានកូនមួយរួចក៏ពិតមែន តែបើងាកទៅមើលរូបសម្ផសនាងវិញ ឃើញថា ពិតជាស្រស់សោភាខ្លាំងតែម្ដង។ ក្នុងនោះដែរ នាងក៏តែងតែបង្ហាញសកម្មភាពប្រចាំថ្ងៃ

ជាមួយការស្លៀកពាក់ឆើតឆាយ ប្ដូរស្ទាយ៍គ្រប់ម៉ូត បូករួមនឹងគ្រឿងអលង្កាពេជ្រពាក់ជ្រែកខ្លួនទៀតផង។តារាហ្វសប៊ុក អ្នកនាង រីយ៉ា បច្ចុប្បន្ន អ្នកនាងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្ដាញសង្គម។ យ៉ាងណាមិញ នាងកាន់តែផ្លាស់ប្ដូរខ្លួនឯងខ្លាំង ក្រោយមានឈ្មោះជាស្ត្រី មេម៉ាយ ជាពិសេស ជីវិតឯកជន នាងពិតជាហ៊ឺហារឡូយឆាយខ្លាំងតែម្ដង។ដោយឡែក ប៉ុន្មានម៉ោងមុននេះ អ្នកមេម៉ាយ រីយ៉ា លើកនេះ

ធ្វើឲ្យអ្នកគាំទ្រកម្លោះៗ អ្នកពោះម៉ាយមួយចំនួន បាក់ចិត្តលង់ស្នេហ៍មិនស្ទើរនោះទេ ដោយនាងបានស្លៀកនៅឈុតហែលទឹក បង្ហាញសាច់សខ្ចី និង ស្នាមញញឹមជាមួយកូនស្រីបណ្ដូលចិត្ត គួរឲ្យទាក់ទាញ។ បន្ទាប់ពីបង្ហោះមិនបានប៉ុន្មានម៉ោងផង ក៏មានអ្នកចូលទៅសរសើរ ពីមុខមាត់ និង រូបសម្រស់ដ៏ផូរផង់របស់នាងមិនដាច់ពីមាត់គ្រប់ៗគ្នាតែម្ដង៕ ប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក