មិនធម្មតា! គ្រួសារមួយបានរៀបចំពិធីចូលម្លប់អោយកូនស្រី តាមបែបបុរាណដែលស្ថិតនៅឯ

162

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តភាគតិចណាស់បានស្គាល់ជ្រាបដឹងហើយពិធីចូលម្លប់ គឺជាពិធីមួយដែលគេធ្វើឡើងនៅពេលកូនក្រមុំខ្មែរចាប់ផ្តើមពេញវ័យ គឺរាប់តាំងពីពេលមានរដូវដំបូង ដោយមិនមានដេញវេលាល្អអាក្រក់ដូចពិធីកោជុក ពិធីអាពាហ៍ពិពាហ៍ និងពិធីមួយចំនួនទៀតឡើយ។ ឪពុកម្តាយត្រូវរៀបចំពិធីចូលម្លប់ឲ្យកូនស្រីរបស់ខ្លួន ដែលយ៉ាងហោចណាស់ត្រូវធ្វើឲ្យកូនស្រីច្បងនៃគ្រួសារដែរ។ជាក់ស្តែង ពិធីចូលម្លប់ គឺជាពិធីប្រពៃណីទំនៀមទំលាប់មួយដែលខ្មែរបានប្រារព្ធធ្វើឡើង ដើម្បីបំពេញលក្ខណ៍ឲ្យកូនស្រីនៅពេលពេញវ័យ។ ពិធីនេះមានតាំពីយូរណាស់មកហើយ

ប៉ុន្តែគេមិនបានដឹងច្បាស់ថាពិធីនេះមានតាំងពីពេលណាមកនោះទេ។ តាមការស្រាវជ្រាវបានឲ្យដឹងថា៖ ពិធីមួយនេះត្រូវបានប្រជាជនខ្មែរ និយមប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតមកដល់ចុងរជ្ជកាលព្រះបាទសុីសុវត្ថិមុនីវង្ស គឺប្រហែលនៅរវាងឆ្នាំ១៩៣៧ ទើបគេពុំសូវឃើញមានការប្រារព្ធពិធីមួយនេះ នៅគ្រប់ទីកន្លែង ដូចកាលពីមុនទៀត។ដោយឡែក កាលពីម្សិលមិញនេះ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មហាជនមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះក្រុមគ្រួសារមួយ ស្ថិតនៅច្បារអំពៅ ក្នុងរាជធានីភ្នំពេញ

ហើយនេះក៏ជាក្រុមគ្រួសារទី២ហើយ ដែលពួកគាត់បានប្រារព្ធធ្វើពិធីចូលម្លប់ឲ្យកូនស្រីជាទីស្រលាញ់របស់ខ្លួនផងដែរ។យ៉ាងណាមិញ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Chandoeb Sun បានលើកឡើងឲ្យដឹងថា៖””​ពិធីចូលម្លប់​”​ កូនបងស្រី​ ឌី​ ចាន់ណា​ នៅច្បារអំពៅ​។ នេះជាអ្នកទី២​ហេីយ ដែលពលរដ្ឋភ្នំពេញធ្វេីទំនៀមនេះពិតប្រាកដ​ បន្ទាប់ពីខ្ញុំរៀបចំអោយកូនស្រីកាលពីឆ្នាំ២០១៨ សង្ឃឹមថានឹងមានអ្នក​បន្តបន្ទាប់ទៀត​ធ្វេី បេីស្រឡាញ់​ និងចង់បន្តទំនៀម​នេះអោយបានផុះផុលឡេីងវិញ​“។ប្រភព៖ ហ្វេសប៊ុក